តារាសម្តែងស្រីកូរ៉េខាងត្បូងនាងPark Han Byulមានផ្ទៃពោះ

0
36569

តារាសម្តែងស្រីនាងPark Han Byulអាយុ៣៣ឆ្នាំបានប្រកាសថានាងមានផ្ទៃពោះហើយ ដោយបានប្រកាសពីអារម្មណ៍របស់នាងថាមានពិតជាសប្បាយរីករាយណាស់។ នាងPark បាននិយាយថា៖ខ្ញុំបានបញ្ចប់ការថតខ្សែវីដេអូភាគឲ្យទូរទស្សន៍TV Dramaរួចហើយ ដែលក្នុងខ្សែ ភាពយន្តនេះខ្ញុំបានដើរតួជាអ្នកម្តាយម្នាក់ ដែលក្នុងជីវិតពិតជាក់ស្ដែងខ្ញុំក៏កំពុងមានផ្ទៃពោះមែន។

នាង Parkធ្លាប់បានប្រកាសថាគូស្នេហ៍របស់នាងធ្វើការនៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុមួយហើយអ្នកទាំងពីរបាន ភ្ជាប់ចំណងស្នេហ៍ជាមួយគ្នាតាំងពីដើមឆ្នាំម្ល៉េះ។មុនក្លាយទៅជាគូស្នេហ៍នឹងគ្នាអ្នកទាំង២បានស្គាល់គ្នា តាំងពី៣ឆ្នាំកន្លងទៅហើយ។ថ្វីបើមានផ្ទៃពោះហើយក៏ដោយក៏អ្នកទាំង២បានប្រកាសរៀបការជាមួយគ្នា នៅដើមឆ្នាំក្រោយនេះហើយ៕

image

image

Facebook Comments
Loading...