បញ្ហា និងសំណូមពរចំនួន១២ របស់ប្រជាពលរដ្ឋ ត្រូវបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

0
59112

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានធ្វើឡើង ក្នុងមូលដ្ឋានស្រុកពញាក្រែក ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកពញាក្រែក ជាច្រើនរយនាក់ ។

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ គឺជាឱកាសផ្តល់ជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងស្រុកពញាក្រែក ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងពិភាក្សាគ្នាដោយលើកឡើងនូវសំនួរ សំណូមពរ ឬមតិយោបល់ផ្ទាល់ខ្លួនអំពីអាទិភាពនៃការរួមចំណែកអភិវឌ្ឍខេត្តត្បូងឃ្មុំ ប្រកបដោយចីរភាពតាមបែបប្រជាធិបតេយ្យ។

បន្ទាប់មក ក្នុងអង្គវេទិការ ប្រជាពលរដ្ឋ បានលើកជាសំនួរ និងសំណូមពរ សរុប១២សំនួរ ដើម្បីឲ្យក្រុមការងារ ធ្វើការឆ្លើយសំនួរ និងដោះស្រាយបញ្ហាដែលពួកគាត់បានជួបប្រទះ ដូចជា បញ្ហាសេវាសាធារណៈ ការធ្វើអត្តសញ្ញាណបណ្ណ សំបុត្រកំណើត សំណូមពរការជួសជុលផ្លូវ សាងសង់សាលារៀន ការរំខានដោយសំលេង ចេញពីរោងចក្រ និងត្រីសាច់ ផលដំណាំប្រជាពលរដ្ឋ មានតំលៃទាប ជាដើម ។

ឆ្លើយតបភ្លាមៗនោះ សំណូមពរ មតិយោបល់ ដែលជាកង្វល់នានាទាក់ទិននឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវបានក្រុមការងារ ពិសេសតាមមន្ទីរអង្គភាពជំនាញ បានធ្វើការឆ្លើយបំភ្លឺ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និង ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តម បញ្ជាក់ថា៖ រាល់សំណួរ និងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនាពេលនេះ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញបានធ្វើការកត់ត្រាទុក និងធ្វើការដោះស្រាយបំភ្លឺភ្លាមៗមួយចំនួនរួចហើយ ចំពោះបញ្ហានៅសល់មួយចំនួនទៀត ឯកឧត្តម នឹងធ្វើការពិភាក្សាដោះស្រាយជាបន្តទៀត ។

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឡុង ធាម អភិបាលរងខេត្ត បានស្នើរអោយមន្ត្រីទំាងអស់ ត្រូវយកចិត្តទុកលើការងារ តួនាទីភារកិច្ចរបស់ខ្លួន ដោយអនុវត្តទៅតាមលក្ខខណ្ឌការងារដែលបានបែងចែកកន្លងមក ម្យ៉ាងវិញទៀត កាដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញនីមួយៗ ជូនប្រជាពលរដ្ឋប្រកបតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម គណៈអធិបតី ក៍បានធ្វើការថ្លែងអំណរគុណចំពោះការចូលរួមពិភាក្សា លើកឡើងជាសំណួរ និង ការដោះស្រាយចម្ងល់របស់ផ្នែកពាក់ព័ន្ធនានា ក្នុងន័យបំរើតម្រូវការ និង លើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីធ្វើយ៉ាងណាអោយខេត្តត្បូងឃ្មុំ ទទួលបាននូវការអភិវឌ្ឍន៍ថែមឡើងមួយកម្រិតទៀត៕

IMG-20171128-WA0001

IMG-20171128-WA0008

IMG-20171128-WA0003

IMG-20171128-WA0005

IMG-20171128-WA0000

IMG-20171128-WA0007

Facebook Comments
Loading...