អ្នកឈ្នះចុងក្រោយនៃវគ្គជម្រុះជុំទី២ ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out

0
22852

ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementបានបញ្ចប់វគ្គជម្រុះជុំទី២នៅក្នុងការប្រកួតចុងក្រោយនាយប់ថ្ងៃទី២៥វិច្ឆិកានោះ ។

ការប្រកួតចុងក្រោយនេះអ្នកប្រដាល់វុត្ថា ប៊ុនឃាឆងក្លិបអង្គរធំគុនខ្មែរដែលខិតខំព្យាយាមតាំងពីជុំទី ១មកនោះត្រូវអ្នកប្រដាល់សៅ វណ្ណាទម្លាក់ចេញមិនឲ្យឡើងមកជុំទី ៣ បានទៀតឡើយ ។ ឯ អ្នកប្រដាល់ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាក៏បានឡើងទៅប្រកួតវគ្គជម្រុះជុំទី ៣ទៀតដែរបន្ទាប់ពីយកឈ្នះអ្នកប្រដាល់មាស សុជាតិក្លិបក្រុងប៉ោយប៉ែតកីឡានោះ ។

នេះជាលើកទី២ហើយដែលអ្នកប្រដាល់មាស សូជាតិត្រូវអ្នកប្រដាល់ពុយ វណ្ណៈធ្វើឲ្យឈឺចិត្ត ។ សុជាតិ និងវុត្ថ ប៊ុនឃាងត្រូវត្រឡប់ទៅផ្ទះវិញទាំងមិនសប្បាយចិត្ត ។

គួរបញ្ជាក់ថាកាលពីចាប់ផ្ដើមវគ្គជម្រុះជុំទី១មកនោះមានអ្នកប្រដាល់ចំនួន៣២រូបចូលរួម ។ នៅក្នុងជុំទី១ជម្រុះយកតែ១៦រូបប៉ុណ្ណោះដើម្បីឡើងមកប្រកួតវគ្គជម្រុះជុំទី ២ គឺអ្នកឈ្នះបានឡើង ឯ អ្នកចាញ់ហាលអាវ ។នៅជុំទី២ដែលមាន១៦រូបក៏អ្នកចាញ់ត្រូវហាលអាវដែរចំពោះអ្នកឈ្នះត្រូវឡើងទៅប្រកួតបន្តជុំទី៣ទៀត ។

ជុំទី៣ដែលនឹងត្រូវចាប់ផ្ដើមបន្តនោះគឺជម្រុះ ៤ រូបចោលទុក ៤រូបដើម្បីឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ជុំទី៣គឺជាការប្រកួតមួយដែលកាន់តែតឹងតែងជាង២ជុំមុនទៅទៀតព្រោះសុទ្ធតែអ្នកខ្លាំងដែលឆ្លងផុតការប្រកួតជម្រុះដល់ទៅ២ជុំនោះ ។

អ្នកប្រដាល់ទាំង៨រូបដែលត្រូវប្រជែងគ្នាយកកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះមានអ៊វ វណ្ណេត របស់ក្លិបមរតកយុទ្ធគុនខ្មែរ ។វ៉ែន ហុងជីវ៉ុងក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង សំអាង ឌុនក្លិបអេភូថងកីឡា គឹមវាសនាក្លិបទ័ពឆ័ត្រយោង៩១១ ។

ផន ប៊ុនម៉ៅក្លិបកងយោធពលខេមរភូមិន្ទ ង៉ែត រដ្ឋាក្លិបតាព្រហ្មមានជ័យ សៅ វណ្ណាក្លិបយុវជនវាលស្បូវ និង អ្នកប្រដាល់ពុយ វណ្ណៈរបស់ក្លិបឃ្លាំងមឿងកីឡា ។

អ្នកខ្លាំងទាំង៨ រូបនេះនរណាខ្តាតចេញពីការប្រកួតហើយនរណាដណ្ដើមបានកៅអីសម្រាប់ឡើងប្រកួតបន្ត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?

IMG_20171127_124947_620

Facebook Comments
Loading...