ហាមដាច់ខាតការថតសែលហ្វីក្នុងតំបន់ពិសិទ្ធ២កន្លែងនៅប្រទេសអារ៉ាប៊ីសាអូឌីត

0
12107

តាមកាសែតThe Straits Timeបានផ្សាយនៅថ្ងៃទី២៦ខែវិច្ឆិកានេះថារដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសា អូឌីតបានដាក់ចេញបម្រាមសម្រាប់អ្នកទៅធ្វើធម្មយាត្រាមិនឲ្យថតរូបឬថតវីដេអូតាមរបៀបសែលហ្វីនៅ ក្នុងតំបន់ពិសិទ្ធ២កន្លែងគឺនៅឯMeccaជាទីតាំព្រះវិហាដ៏ធំបំផុតសម្រាប់ការធ្វើធម្មយាត្រាប្រចាំរបស់អ្នកកាន់សាសនាឥស្លាមទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ។ឯមួយកន្លែងទៀតគឺព្រះវិហារMedinaឬហៅ ថាព្រះវិហារProphet។សេចក្តីប្រកាសហាមឃាត់នេះធ្វើឡើងដោយក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត។កាសែតហ្សាកាតារប៉ុស្ត៍របស់ប្រទេសឥណ្ឌូណេស៊ីបានផ្សាយឲ្យដឹងដែរថា៖សេចក្តីសម្រេចនេះចេញ តាំងពីថ្ងៃទី១២ខែវិច្ឆិកាប៉ុន្តែមកដល់ថ្ងៃ១៥ខែវិច្ឆិកាទើប រដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីតបានជូនដំណឹងដល់បណ្តាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមនៅទូទាំងពិភពលោក។

5a19b80ffc7e93815c8b4567

Facebook Comments
Loading...