នាយកដ្ឋានអប់រំកាយ និង កីឡាបានរៀបចំ ព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នា ប្រកួតលក្ខណៈមិត្តភាព

0
14759

ភ្នំពេញ: លោកស៊ាន បូរ៉ាតរដ្ឋលេខាធិការក្រសួងអប់រំយុវចន និង កីឡា លោកប៊ូ ជុំសេរីងនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និង តំណាងនាយកដ្ឋានទាំង៤ចំណុះអគ្គនាយកដ្ឋានកីឡាបានបានរៀបចំ ព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នាពេញមួយថ្ងៃទី២៣វិច្ឆិកានៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។

photo_2017-11-24_05-13-48 [800x600]

កីឡាករ-កីឡាការិនីតាំងនោះមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា សហព័ន្ធខ្មែរអត្ត ពលកម្មស្ម័គ្រចិត្ត សហព័ន្ធខ្មែរកីឡាហែលទឹក និង សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ។

ប្រភេទកីឡាចំនួន១០ដែលដាក់ឲ្យលេងនោះជាប្រភេទកីឡាមានលក្ខណៈជាមូលដ្ឋាន និង មានចរឹកបង្កនូវភាព សប្បាយរីករាយដល់អ្នកលេង កឺជាប្រភេទកីឡាមានលក្ខណៈជាល្បែងដែលមានផលប្រយោជន៍ដល់រាងកាយ និង សុខភាព និងបង្កើតឲ្យមានមិត្តភាព ។ ល្បែងទាំង១០នោះមានល្បែងសត្វក្អែប ល្បែងអង្គុយលើប៉ោងៗ ល្បែងកៀបបាល់ ល្បែង ខ្យល់ព្យុះ ល្បែងរត់ដាក់គ្រាប់ប៉េងប៉ុង ល្បែងលោតកង្កែប ល្បែងលោតអន្តាក់ជើង២ ល្បែងបញ្ជូនបាល់ពីលើក្បាល ល្បែងចងជើងរត់ប្រណាំង(មួយក្រុម៥នាក់ចងជើងជាប់គ្នា) និង ល្បែងទាញព្រ័ត្រ ។

ចំពោះលទ្ធផលនៃការប្រកួតមួយថ្ងៃនេះផ្នែកបុរសចំណាត់ថ្នាក់លេខ ១ បានទៅវិទ្យាស្ថានជាតិអប់រំកាយនិង កីឡាក្រុមទី៧ លេខ២សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងលេខ ៣វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាក្រុមទី១០ ។

ចំណាត់ថ្នាក់ផ្នែកនារីលេខ ១បានទៅក្រុមវិទ្យាស្ថានជាតិងប់រំកាយក្រុមទី ១ លេខ២សហព័ន្ធខ្មែរអត្តពលកម្ម ស្ម័គ្រចិត្ត និង លេខ ៣បានទៅក្រុមសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ។

ចំពោះចំណាត់ថ្នាក់សម្រាប់ក្រុមចម្រុះបុរស-នារីលេខ ១បានទៅក្រុមសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តលេខ ២វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាក្រុមទី៥ និងលេខ៣វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាក្រុមទី៤ ។

photo_2017-11-24_05-12-42 [800x600]

photo_2017-11-24_05-14-23 [800x600]

photo_2017-11-24_05-15-14 [800x600]

photo_2017-11-24_05-15-37 [800x600]

photo_2017-11-24_05-16-01 [800x600]

Facebook Comments
Loading...