Thibaut Courtois សុំក្លឹប Chelsea តំឡើងប្រាក់ឈ្នួល ២១ម៉ឺនផោន ក្នុងមួយសប្តាហ៍៍

0
27705

អ្នកចាំទី Thibaut Courtois របស់ក្លឹបតោខៀវ Chelsea អាចនឹងក្លាយជាអ្នកចាំទីដែលមានប្រាក់ឈ្នួលថ្លៃជាងគេបំផុតក្នុងចំណោមអ្នកចាំទីទាំងអស់ ប្រសិនណា Chelsea យល់ព្រមបន្តកិច្ចសន្យានេះ។

កិច្ចសន្យា Thibaut Courtois នឹងអស់សពុលភាពត្រឹមឆ្នាំ២០១៩ខាងមុខ ដូចនេះគេសុំបន្តកិច្ចសន្យាថ្មីជាមួយការតំឡើងប្រាក់ឈ្នួល ២១ម៉ឺនផោន ក្នុងមួយសប្តាហ៍។ បើកិច្ចសន្យានេះបរាជ័យនោះ រូបគេនឹងផ្លាស់ទៅកាន់ Real Madrid នារដូវកាលក្រោយនេះតែម្តង។

សូមបញ្ជាក់ថា ឥឡូវនេះអ្នកចាំទីដែលមានប្រាក់ឈ្នួលថ្លៃជាងគេបង្អស់នោះគឺ David De Gea របស់បិសាចក្រហម Man Utd ដែលមានតំលៃ ២០ម៉ឺនផោន ក្នុងមួយសប្តាហ៍៕

nintchdbpict000367727107

Facebook Comments
Loading...