ក្រសួងមហាផ្ទៃបានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតហែលទឹកជើងឯកជាតិ

0
22618

ភ្នំពេញ៖ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកជាតិឆ្នាំ២០១៧ ដែលចាប់ផ្ដើមពីថ្ងៃទី២០មកនោះបាន
បញ្ចប់ហើយនៅព្រលប់ថ្ងៃទី២២វិច្ឆិកា គេសង្កេតឃើញថាក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសចំនួន៧ គ្រឿងក្នុងខណៈដែលក្លិបព្រឹទ្ធាចារ្យហែម ថុនដណ្ដើមបានមេដាយមាស៦គ្រឿងនោះ ។ចំពោះក្លិបនាគរាជខេត្តកំពង់ចាមដណ្ដើមបានមេដាយមាស ២ គ្រឿង និង ក្លិបជ្រោយចង្វារបាន មេដាយមាស ១ គ្រឿងនោះ ។

ការប្រកួតឆ្នាំនេះមាន២៦វិញ្ញសា គឺផ្នែកនារីក្របខណ្ឌក២ មាន៦វិញ្ញសា រួមមានហែលទឹកសេរី ៥០ម៉ែត្រ ហែលទឹកកង្កែប ៥០ម៉ែត្រ ហែលទឹកផ្ងារ ៥០ម៉ែត្រ ហែលទឹកមេអំបៅ៥០ម៉ែត្រ ហែលទឹក៤របៀបឯកត្តជន២០០ម៉ែត្រ និង ហែលទឹកបណ្តាក់សេរី ១០០ ម៉ែត្រ៤ដង។ ផ្នែកបុរសក្របខណ្ឌក២ មាន៧វិញ្ញសា រួមមានហែលទឹកសេរី ៥០ម៉ែត្រ ហែល ទឹក សេរី ១០០ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ ហែលទឹក ៤របៀប ឯកត្តជន ២០០ម៉ែត្រ និងហែលទឹក៤របៀបបណ្តា១០០ម៉ែត្រ៤ដង ។

ចំណែកផ្នែកនារីក្របខណ្ឌក-១ មាន៥វិញ្ញសា រួមមានហែលទឹកសេរី ១០០ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ និងហែលទឹក៤របៀបឯកត្តជន២០០ម៉ែត្រ រីឯផ្នែកបុរសក្របខណ្ឌក១ មាន៧វិញ្ញ សា រួមមានហែលទឹកសេរី ៥០ម៉ែត្រ ហែលទឹកសេរី២០០ម៉ែត្រ ហែលទឹកសេរី៤០០ម៉ែត្រ ហែលទឹកកង្កែប១០០ ម៉ែត្រ ហែលទឹកកង្កែប២០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ និងហែលទឹក៤របៀបឯកត្តជន ២០០ ម៉ែត្រ៕

photo_2017-11-23_04-29-55 [800x600]

photo_2017-11-23_04-30-31 [800x600]

Facebook Comments
Loading...