ការប្រកបមុខរបរធ្វើរនាបឬស្សីលក់ធ្វេីឱ្យជីវភាពគ្រួសារប្រសើរឡេីងរបស់អ្នកភូមិជីរោទិ៍ ស្រុកត្បូងឃ្មុំ

0
12935

ត្បូងឃ្មុំ៖ប្រជាពលរដ្ឋរស់នៅភូមិជីរោទ៍លើ ទី ១ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រមាណម្ភៃភាគរយបានចាប់ យករបរធ្វើរនា បឬស្សីលក់ ដេីម្បីជួយសម្រួលជីវភាពគ្រួសារឱ្យមានភាព ធូរធារប្រសេីរឡេីងជាលំដាប់ ដោយសារមុខរបរនេះ មានទីផ្សារល្អ ដែលប្រជាជនក្នុងស្រុកត្រូវការជាចាំបាច់ ។

លោកពូ ងាន់ ហ៊ីម ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិជីរោទ៍លើទី ១ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា លោកពូបានទៅទិញឬស្សីមកពីប្រជាពលរដ្ឋនៅស្រុកឆ្លូងខេត្តក្រចេះក្នុង ១ ដើមតម្លៃ ៤.០០០ ទៅ ៥.០០០ ៛ ចងជាក្បូន បណ្ដែតតាមទឹកទន្លេមេគង្គមក ។

ហើយជួលអោយប្រជាពលរដ្ឋនៅក្នុងភូមិពុះ និង លួសជារនាបក្នុង ១ បន្ទះតម្លៃ ២០០ ៛ ។ ទើបចងជាបាច់ៗហើយក្នុង ១ បាច់ចំនួន ៥០ បន្ទះរនាប ទើបជួលគេលើកដាក់លើរថយន្ត និង ដឹកទៅដល់គោលដៅដាក់ចុះវិញតម្លៃ ៥.០០០ ៛ ហើយយកទៅបោះអោយម៉ូយគិតជាម៉ែត្រគឺ បាច់ណាប្រវែង ៧ ម៉ែត្រតម្លៃ ៧០.០០០ ៛ បាច់ណាប្រវៃង ៨ ម៉ែត្រតម្លៃ ៨០.០០០ ៛ តាមវែងតាមខ្លី ។
ផលប្រយោជន៍នៃរនាបឬស្សីគឺគេយកទៅធ្វើរនាបផ្ទះ ធ្វើបែរចិញ្ចឹមត្រី ចងជាកញ្ច្រែងឆ្អឹងចាក់សាបជំនួសដែក ធ្វើជាគ្រឿងសង្ហារឹមជំនួសឈើផ្សេងៗបានទាំងអស់ ។

លោកពូ ងាន់ ហ៊ីម បានបន្តទៀតថា លោកពូចាប់យករបរធ្វើរនាបលក់នេះ ជាយូរយារណាស់មកហើយៗ ដូច្នេះ ធ្វើអោយ គ្រួ សារលោកពូទទួលបានជីវភាពធូរធារ ដែលចំណូលក្នុង១ខែមិនក្រោម២លានរៀលទេ ពិសេសទៀត គ្រួសារពួកគាត់ មិនបាច់ធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសគេដោយខុសច្បាប់នោះទេ ។

ចំណែកប្អូនប្រុស ជា សុខណេង រស់នៅភូមិជួរកណ្ដាល ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកស៊ីឈ្នួលលួសរនាបអោយលោកពូ ងាន់ ហ៊ីម បានអោយដឹងថា ប្អូនប្រុសស៊ីឈ្នួលលួសរនាបក្នុង ១ សន្លឹកបានតម្លៃ ២០០ ៛ ហើយក្នុង ១ ថ្ងៃប្អូនប្រុសលួសបាន ១២០ សន្លឹក ដូច្នេះប្អូនរកចំណូលបានក្នុង ១ ថ្ងៃ ២៤.០០០ ៛ ប្អូនប្រុសបានបន្ថែមថា ប្អូនប្រុសធ្វើការងារនេះងាយស្រួលអាចរកចំណូលយកមកចិញ្ចឹមគ្រួសារបានល្អប្រសេីរមួយកំរិតផងដែរ ៕

IMG-20171123-WA0004

IMG-20171123-WA0014

IMG-20171123-WA0006

IMG-20171123-WA0008

IMG-20171123-WA0011

IMG-20171123-WA0010

 

IMG-20171123-WA0009

IMG-20171123-WA0015

IMG-20171123-WA0005

Facebook Comments
Loading...