ល្បែងឆ្នោតកន្ទុយលេខវៀតណាមអត់ច្បាប់កំពុងតែលេងដោយរលូនសង្ស័យជាឆ្នាំងបាយរបស់សមត្ឋកិច្ច

0
61263

(កណ្តាល):ល្បែងឆ្នោតកន្ទុយលេខវៀតណាមកំពុងពេញនិយមលេងនៅក្នុងទឹកដីឃុំពុកឬស្សី.ស្រុកខ្សាច់កណ្តាល.ខេត្តកណ្តាលសង្ស័យគឺជាឆ្នាំងបាយរបស់សមត្ថកិច្ចទើបមិនធ្វើការបង្រ្កាបរឺទប់ស្កាត់សោះ។

ជារៀងរាល់ថ្ងៃនេះគេឃើញអ្នកដើរកត់កន្ទុយលេខវៀតណាមដែលគេហៅថាកូនកញ្រែងបានធ្វើសកម្មភាពកត់ឆ្នោតយ៉ាងបើកចំហរពាស់ពេញភូមិដូចជាទីផ្សារលក់ត្រីសាច់អញ្ចឹង។ល្បែងកន្ទុយលេខគឺជាល្បែងមួយអាចងាយស្រួលបង្វក់អារម្មណ៍របស់អ្នកលេងតាមរយៈការដេកយល់សព្វឫការស្រមើលស្រម៉ៃឃើញអ្វីផ្សេងមិនថាប្រស្នូរល្អឫអាក្រក់មកលើខ្លួនរងគ្រោះថ្នាក់ទៅថ្ងៃក្រោយក៍មិនខ្វល់ដែរគិតតែកាត់ចាក់កន្ទុយលេខ!ដែលគេនិយាយថាព្រឹកស្តាយលេខល្ងាចស្តាយលុយ.ឈ្នះមុខខ្លាញ់ចាញ់មុខសេះ.ចាញ់ក្រពុលមុខទាល់តម្រេះកើតជាអំពើហឹង្សនិងចោរកម្ម។

កាលពីមុនអ្នកដេកសុបុិនឃើញប្រស្នូរមិនល្អបើតាមអពៃជំនឿព្រះពុទ្ធសាសនាគឺត្រូវនិមន្តព្រះសង្ឃឫអាចារ្យមកសូត្រធម៌បាចអង្កបណ្តេញគ្រោះចង្រៃចេញដើម្បីសូមសេចក្តីសុខសប្បាយ។ប៉ុន្តែក្រុមអ្នកញៀនល្បែងកន្ទុយលេខទាំងនោះមិនដែលខ្វល់ពីបញ្ហានេះទេរហូតអ្នកខ្លះសូម្បីតែមានមនុស្សស្លាប់ឫគ្រោះថ្នាក់មានរបួសបន្តិចបន្ទួចបែរជានាំគ្នាកាត់ចាក់ន្ទុយលេខព្រាត។

បើយោងតាមប្រភពព៌តមានពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាល្បែងឆ្នោតកន្ទុយលេខវៀតណាមដែលបើកលេងយ៉ាងចំហររីចដុះដាលដូចផ្សិចនៅក្នុងឃុំខាងលើគឺបានបង់លុយឲ្យលោកមេប៉ុស្តិ៍នគរបាលរដ្ធបាលពុកឫស្សីមួយខែចាប់ពី៥០$ទៅ១០០$ (ដុល្លារ)ក្នុងមេកន្ទុយលេខម្នាក់តាមមេតូចមេធំទើបគ្មានការបង្រ្កាបរឺទប់ស្កាត់។ទង្វើបែបនេះបានធ្វើឲ្យប្រជាពលរដ្ធរស់នៅក្នុងឃុំពុកឫស្សី សំដែងការខកចិត្តយ៉ាងចំពោះអាជ្ញាធរមែនទែន៕ ស៊ុំ ចិត្តស៊ីដ្ឋា

20171123_091917

Facebook Comments
Loading...