នាយករដ្ឋមន្ត្រីថៃពង្រឹងវិធានការច្បាប់ប្រឆាំងបទឧក្រឹដ្ឋតាមអនឡាញ

0
14875

ច្បាប់ស្តីពីបទឧក្រឹដ្ឋតានប្រព័ន្ធកំព្យូទ័រត្រូវបានលោកប្រាយុទ្ធ ចាន់អូចារយកមកអនុវត្តន៍ឲ្យ កាន់តែខ្លាំងក្លាហើយដើម្បីប្រឆាំងទៅនឹងព៍ត័មានតាមបណ្តាញសង្គមដែលតែងតែបង្ហោះនូវ ព៍ត័មានបំភ្លើស បំភ្លៃការពិតនិងបំពុលព៍ត័មានបង្ករឲ្យមានកំហឹងនិងការស្អប់ខ្ពើមក្នុងសង្គម ជាតិថៃ។នៅថ្ងៃ២២ខែវិច្ឆិកានេះលោកប្រាយុទ្ធបានព្រមានថា៖ខ្ញុំមិនចង់បង្កើតឲ្យមានសត្រូវទេ ប៉ុន្តែសង្គមជាតិយើងត្រូវការបោះជំហនទៅមុខក្នុងបរិបទមួយដែលត្រឹមត្រូវ។គ្មានបញ្ហាអ្វីស ម្រាប់អ្នករាល់គ្នាទេ លើកលែងតែពួកអស់លោកសរសេរអ្វីដែលប្រាសចាកការពិត បង្ករឲ្យ មានកំហឹងក្នុងសង្គមជាតិ។អ្នកត្រូវតែប្រឈមមុខនឹងផ្លូវច្បាប់ហើយ។លោកនាយករដ្ឋមន្ត្រីថៃ បាននិយាយទៀតថា៖ច្បាប់នេះយើងមានជាយូរណាស់មកហើយ ពេលនេះគ្រាន់តែពង្រឹងការ អនុវត្តតែប៉ុណ្ណោះ។លោកបានបញ្ជាក់ទៀតថា ការធ្វើបែបនេះមិនមែនជាការបំភិតបំភ័យទេ៕

image

 

Facebook Comments
Loading...