ឧប្បករណ៍នេសាទខុសច្បាប់នៅតែដំណើរការយ៉ាងរលូនក្នុងឃុំទន្លេបិទ

0
12565

ត្បូងឃ្មុំ៖ឧប្បករណ៍នេសាទខុសច្បាប់ មានដាក់ដៃស្បៃមុងរាប់សិបដៃយ៉ាងព្រោងព្រាតតែម្ដង តាមបណ្ដោយដងអូរព្រែកជីកដូនម៉ៅដែលជាមុខទឹកកំពុងតែហូរស្ថិតនៅក្នុងភូមិព្រែកជីកដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក គីម ដារឹទ្ធ នាយរងសង្កាត់រដ្ឋបាលជលផលត្បូងឃ្មុំ បានអោយដឹងថា អោយទាក់ទងទៅលោក ផល្លីន នាយផ្នែកជលផល បានអោយដឹងថា លោកអត់ពាក់ព័ន្ត នឹង តំបន់នោះទេ ទីតាំងនោះជាកន្លែងរបស់លោក គឹម ដារឹទ្ធិ ហៅត្រេននោះទេ ។

បើតាមប្រភពពីលោក ស្រេត ប្រធានសហគមន៍ ឃុំទន្លេបិតបានអោយដឹងថា កាលពីឆ្នាំ ២០១៦ លោកធ្លាប់បង្ក្រាបឧប្បករណ៍នេសាទខុសច្បាប់នៅទីតាំងនេះដែរតែត្រូវលោក គឹម ដារឹទ្ធិ ហៅ ( ត្រេន ) មកកាងប្រមូលឧប្បករណ៍នេសាទខុសច្បាប់នោះប្រគល់អោយម្ចាស់បទល្មើសវិញអស់ ក្រោមលេសថា កម្លាំងសហគមន៍បង្ក្រាបគ្មានកម្លាំងសមត្ថកិច្ចចូលរួម ។

ប្រជាពលរដ្ឋបានរឹះគន់ថា ឃើញតែប្រជាពលរដ្ឋខឹលខូចមួយក្ដាប់តួចហ្នឹងត្រូវរូវជាមួយមន្ត្រីពាក់ព័ន្ធតូចតាចខាងក្រោមយកលុយយកកាក់គេពីជនល្មើស បើកដៃអោយជនល្មើសបំផ្លាញធនធានធម្មជាតិដោយប្រើឧប្បករណ៍នេសាទខុសច្បាប់ ។

ប្រជាពលរដ្ឋលោកបានបន្តទៀតថា បើខ្មោចស្រុកមិនអោយដៃខ្មោចព្រៃណាវាមហ៊ានទៅ រាជ រដ្ឋាភិបាលក៏ដូចជារដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់ និង នេសាទលោកខិតខំបន្លែងកូនត្រី មច្ឆាជាតិ គ្រប់ខេត្ត ក្រុង ស្រុក មួយឆ្នាំៗមិនតិចទេ អស់ទាំងថវិការដ្ឋ ខាតទាំងពេលវេលា តែមន្ត្រីក្រោមៗ បែរជាឃុបខិតជាមួយជនខឹលខូចប្រើឧប្បករណ៍នេសាទខុសច្បាប់ទៅវិញ ៕

IMG-20171122-WA0009_resized_1

IMG-20171122-WA0006_resized_1

IMG-20171122-WA0010_resized_1

IMG-20171122-WA0012_resized_1

Facebook Comments
Loading...