នាយកដ្ឋានកាំកុងត្រូលចុះពិនិត្យគុណភាពទំនិញក្នុងផ្សារគគីរស្រុកកៀនស្វាយ

0
11896

ខេត្តកណ្តាល ៖នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយកដ្ឋានកាំកុងត្រូ ដឹកនាំដោយលោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូខេត្តកណ្តាល និង ក្រុមការងារខេត្ត សហការណ៍ជាមួយកំលាំងចរាចរណ៍ស្រុកកៀនស្វាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ចុះពិនិត្យ គ្រឿងឧបភោគ បរិភោគ នៅក្នុងផ្សារគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីពិនិត្យមើលគុណភាពទំនិញគ្រប់ប្រភេទដែលក្រុមអាជីវករដាក់តាំងលក់តាមតូប ។

កិច្ចប្រតិបត្តិការណ៌ចុះត្រួតពិនិត្យគុណភាពគ្រឿងឧបភោគបរិភោគ
ក្នុងផ្សារគគីរជាបន្តបន្ទាប់គឺជាការក្រើនរំលឹកនិងធ្វើការអប់រំណែនាំដល់អាជីវករឲ្យលក់ដូរក្នុងផ្សារ ត្រូវលក់ផលិតផលដែលមានថ្ងៃខែបរិច្ឆ័តត្រឹមត្រូវ ហាមលក់ផលិតផលដែលផុតសុពលភាព ព្រោះអាចបណ្តាលអោយអ្នកប្រើប្រាស់ប៉ះពាល់ដល់សុខភាព និងអាយុជីវិត ។

ជាមោទនភាពផងដែរដែលក្រុមអាជីវករមានការចូលរួមនិងយល់ដឹងខ្ពស់ពីការដាក់តាំងលក់គ្រឿងឧបភោគបរិភោគនៅតាមតូបរបស់ពួកគាត់មានគុណមិនហួសឌឺឡេ ។ ចំណុចនេះដែលជំនាញកាំកុងត្រូលចង់ឃើញចង់បានផលិតផលដែលតាំងលក់ក្នុងទីផ្សារត្រឹមត្រូវតាមកំរិតស្តង់ដា ។ រំពឹងថា ទៅថ្ងៃអាណាគតក្រុមអាជីវករផ្សារគគីរនិងរួមចំណែកយ៉ាងផុលផុសមិនដាក់តាំងលក់គ្រឿងឧបភោគបរិភោគមិនមានសារជាតិគីមីមួយរយភាគរយដើម្បីសុខភាពពលរដ្ឋខ្មែរគ្រប់រូប ។!

WhatsApp Image 2017-11-21 at 12.55.29 PM

WhatsApp Image 2017-11-21 at 12.55.31 PM

WhatsApp Image 2017-11-21 at 12.55.45 PM

Facebook Comments
Loading...