ភ្នំពេញ៖ អនុប្រធាន និងសមាជិក សរុប៣រូប របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កូតាមកពីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដាក់ពាក្យលាលែងពីតួនាទី និងមុខដំណែងរបស់ខ្លួននៅក្នុងស្ថាប័ន គ.ជ.ប។ ចំណោម៣នាក់នោះរួមមាន លោក គួយ ប៊ុនរឿង អនុប្រធានគ.ជ.ប, លោក រ៉ុង ឈុន សមាជិកគ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប។
ការលាលែងនេះ បានកើតឡើងក្រោយពីតុលាការកំពូល នៃប្រទេសកម្ពុជា សម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធទៅនឹងអំពើក្បត់ជាតិ។
Facebook Comments
Loading...