ស្លាកសញ្ញាអតីតគណបក្សសង្គ្រោះជាតិទាំង១១ក្រុងស្រុកក្នុងខេត្តកណ្តាល សារុប១០៨០ ត្រូវបានរុះរើ..!

0
51496

កណ្ដាល:ស្លាកសញ្ញាអតីតៈគណបក្សសង្គ្រោះជាតិ១១ ក្រុង ស្រុកទូទាំងខេត្តកណ្ដាល ត្រូវបានរុះរើ កាលពី ថ្ងៃ ទី១៨ វិច្ឆិកា សារុប១០៨០ ស្លាក។

លោកបណ្ឌិតម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ស្លាកសញ្ញាអតីតគណបក្សសង្គ្រោះជាតិទាំង១១ក្រុងស្រុកក្នុងខេត្តកណ្តាល សារុប១០៨០ ត្រូវបានរុះរើអស់តាំងពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៨។ សមត្ថកិច្ចខេត្តកណ្ដាលបានអោយដឹងថា អាជ្ញាធរ និងសមត្ថកិច្ច បន្ទាប់ពីទទួលបានបទបញ្ជារ បាន ចុះធ្វើការរុះរើស្លាកសញ្ញា អតីតៈ គណៈបក្ស សង្គ្រោះជាតិ តាមបណ្ដារស្រុកក្រុង ឃំុសង្កាត់ ភូមិ ដោយមិនមាន ការរប៉ះទង្គិចប្រើអំពើហឹង្សា ទេ តែមានការប៉ះទង្គិច ដោយពាក្យសម្ដីខ្លះៗដែរ គ្នារវាង សមាជិកបក្ស សង្គ្រោះជាតិ និងអាជ្ញាធរ ។ ក្នុងនោះក៏មានស្លាកសញ្ញាគណៈបក្សសង្គ្រោះ ជាតិ មួយចំនួន ត្រូវបាន សមាជិកគណៈបក្ស សង្គ្រោះ ជាតិធ្វើការរុះរើ ដោយខ្លួនឯង ។

ស្លាកសញ្ញាគណបក្សដែល ដែល ធ្វើការរុះរើ នោះ បច្ចុប្បន្នត្រូវបានយកមករក្សាទុក នៅតាមបណ្ដាលប៉ុុស្ដិ៍រដ្ឋ
បាល នៅក្នុងមូលដ្ឋានផងដែរ៕ ដោយសនសុភក្ត័

IMG-20171120-WA0025

IMG-20171118-WA0050

IMG-20171118-WA0049

IMG-20171120-WA0029

Facebook Comments
Loading...