អ្នកគ្រូកូរ៉េខាងត្បូងម្នាក់ជាប់គុក៥ឆ្នាំដោយសាររួមភេទជាមួយសិស្សខ្លួនឯង

0
18150

កាសែតកូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃទី១៦ខែវិច្ឆិកាថា អ្នកគ្រូបង្រៀនជនជាតិកូរ៉េម្នាក់ ដែលបានរួមភេទជាមួយកូនសិស្សខ្លួនឯងត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងបញ្ជាឲ្យសម្រាកដើម្បីព្យាបាលជម្ងឺញៀនសិចរយៈ៨០ម៉ោងផងដែរ។

បើយោងទៅតាមតុលាការក្នុ ងស្រុកChangwonបានឲ្យដឹងថា អ្នកគ្រូបង្រៀនម្នាក់នេះអាយុ៣៨ឆ្នាំបានរួមភេទជាមួយកូនសិស្សអាយុ១២ឆ្នាំចំនួន៩ដង នៅក្នុងបន្ទប់រៀនឬពេលខ្លះនៅក្នុងរថយន្តរបស់គាត់តែម្តងក្នុងចន្លោះពីខែមិថុនាដល់ខែសីហា។ អ្នកគ្រូនេះបានអះអាងប្រាប់តុលាការថា៖ ការរួមភេទនេះបានកើតឡើងពីការព្រមព្រៀងគ្នា ប៉ុន្តែតុលាការថាបើទោះជាមានការព្រមព្រៀងគ្នា ប៉ុន្តែដៃគូរួមស្នេហ៍របស់គាត់គឺជាក្មេងប្រុសម្នាក់អាយុក្រោម១៣ឆ្នាំដែលជាទង្វើរខុសច្បាប់យ៉ាងធ្ងន់ធ្ងរ៕

image

Facebook Comments
Loading...