ជនជាតិរ៉ូហ៊ីងយ៉ាបន្តរៀបរាប់អំពើឧក្រឹដ្ឋប្រព្រឹត្តដោយពួកយោធាមីយ៉ាន់ម៉ា

0
15312

តាមBBCផ្សាយ នៅថ្ងៃទី១៥ខែវិច្ឆិកានេះបានឲ្យដឹងថា៖ពួកយោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើឧក្រឹដ្ឋធ្ងន់ធ្ងរណាស់ មកលើពួកគេ រួមមានទាំងការកាប់សម្លាប់ និងការចាប់ស្ត្រី និងកុមារីរំលោភយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងអំឡុងដែលពួកគេធ្វើការបង្រ្កាបតាំងពីខែសីហាមកនោះ។នាងRashida Begumបាននិ យាយប្រាប់BBCថា៖ពួកយោធាបានព្យាយាមអារផ្តាច់បំពង.ករបស់នាង នៅពេលដែលនាងកំ ពុងព្យាយាមរត់ចេញពីភូមិTula Toliក្នុងរដ្ឋរ៉ាក់ឃីន។ឯកូនតូចរបស់នាងត្រូវពួកយោធាកញ្ឆក់ពី ដៃយកទៅបោកសម្លាប់ផ្ទាល់នឹងដី។លោកMohammed Suleimanក៏បាននិយាយប្រាប់BBC ដែរថាប្រពន្ធនិងកូនទាំង៣នាក់របស់គាត់ក៏ត្រូវពួកយោធាសម្លាប់។ជាពិសេសប្រុសៗមិនថា ក្មេងឬចាស់ទេភាគច្រើនគឺត្រូវសម្លាប់ទាំងអស់ប្រសិនបើពួកគេរត់មិនរួចទេនោះ៕

image

image

Facebook Comments
Loading...