Harry Kane រងរបួសមិនអាចចូលលេងបានទេ ពេលអង់គ្លេសជួបជាមួយអាល្លឺម៉ង និងប្រេស៊ីល

0
30701

អតីតខ្សែការពាររបស់ Spurs កីឡាករ Sebastien Bassong បាននិយាយថា ខ្សែប្រយុទ្ធ Harry Kane បានរកគ្រាប់បាល់ស្ទើរគ្រប់សការប្រកួតទាំងអស់ ប៉ុន្តែវាមិនបានធ្វើអោយក្រុមទាំងមូលគិតថា ជាក្រុមសម្រាប់តែមនុស្សម្នាក់នេះទេ។

Kane មិនបានចូលរួមក្លឹបបាល់ទាត់អង់គ្លេសពេលប្រកួតមិត្តភាពជាមួយ អាល្លឺម៉ង់ និងប្រេស៊ីល កាលពីសប្តាហ៍មុនដោយការរបួស ប៉ុន្តែអ្នកចាត់ការ Spurs លោក Mauricio Pochettino ជឿជាក់ថា គាត់នឹងអាចចូលលេងវិញបានក្នុងពេលជួបជាមួយ Arsenal ក្នុងព្រឹត្តិការណ៍ Premier League នាថ្ងៃសៅរ៍ខាងមុខនេះ។

Kane ត្រូវបានគេទទួលស្គាល់ថា ជាខ្សែប្រយុទ្ធធ្នើម។ កាលពីខែមុន គ្រូបង្វឹកក្លឹប Man City បានហៅក្លឹបSpursថា ជាក្លឹប Harry Kane ប៉ុន្តែកីឡាករ Bassong បានយល់ឃើញផ្ទុយពីនេះ ពីព្រោះក្លឹបនេះមិនមែន Kane លេងម្នាក់ឯងទេ គឺលេងជាក្រុម៕

image

Facebook Comments
Loading...