លោកណៅធួក ដឹកនាំជលផលចុះត្រួតពិនិត្យការនេសាទរបស់ប្រជាពលរដ្ឋតាមដងទន្លេសាប

0
8498

កំពង់ឆ្នាំង៖ ឯកឧត្តមណៅធួកបានមានប្រសាសន៍ជម្រុញដល់មន្ត្រីជំនាញរដ្ឋបាលជលផលត្រូវធ្វើយ៉ាងណាទប់ស្កាតអោយបាននៅការនេសាទដោយឧបករណ៍ប្រភេទរបាំងសាចអួនក្រឡាញឹកលបណរ៉ាវនិងប្រវែងវែងៗកាត់បឹងទន្លេសាប់ដើម្បីការពារនិរន្ត៍រភាពពូជត្រីខណះដែលការនេសាទប្រភេទឧបករណ៍នេះកំពង់ធ្វើសកម្មភាពនៅពាសពេញក្នុងបឹងទន្លេសាបបើទួសជាសមត្ថកិច្ចខិតខំប្រឹងប្រែងធ្វើការបង្ក្រាបយ៉ាងណាក៍ដោយ ។

ការថ្លែងបែបនេះបានធ្វើឡើងនៅគ្រាដែលចុះធ្វើការត្រួតពិនិត្យការធ្វើការនេសាទដោយចាប់ពីចំណុចព្រែកទាល់ព្រុំប្រទល់ខេត្តកំពង់ឆ្នាំងនិងកំពង់ធំរហូតមកទល់ព្រែកឆ្កោកនិងកន្លុកបាយក្អែកដែលស្ថិតក្នុងភូមិផាត់សណ្តាយឃុំផាត់សណ្តាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។ ការចុះធ្វើការត្រួតពិនិត្យការធ្វើនេសាទត្រីក្នុងរដូវបើកនេសាទនេះបានធ្វើឡើងក្រោមអធិបតីភាពរដ្ឋលាខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទឯកឧត្តម ណៅធួក តំណាងដ៍ខ្ពង់ខ្ពសរដ្ឋមន្ត្រីក្រសួងកសិកម្មឯកឧត្តម វ៉េងសុខុន និងរួមដំណើរសហការី និងមានការចូលរួមពីប្រធានមន្ទីកសិកម្មខេត្តកំពង់ធំលោក ធីវវណ្ណធី និងនាយខណ្ឌរដ្ឋបាលជល់ផលកំពង់ធំលោក ប៉ែនវណ្ណារិទ្ធ អស់លោកប្រធានផ្នែក សង្កាត់ រដ្ឋបាលជលផលផាត់សណ្តាយអាជ្ញាធមូលដ្ឋាននិងប្រជាពលរដ្ឋចូលរួមប្រមាណជា៧០នាក់។ ពិធីនេះធ្វើឡើងនៅថ្ងៃទី១៣វិច្ឆិការ២០១៧ម្សិលមិញនៅទីស្នាក់ការផ្នែករដ្ឋបានជលផលផាត់សណ្តាយ ។

រដ្ឋលេខាធិការក្រសួងកសិកម្មឯកឧត្តម ណៅធួក និងជាតំណាងដ៍ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញនិងនេសាទឯកឧត្តម វ៉េងសុខុន បានលើកឡើងថារាល់ការនេសាទរបស់បងប្អូនប្រជានេសាទនៅរដូវបើកនេសាទត្រូវធ្វើយ៉ាងណាអនុវត្តន៍អោយបានតាមសេចក្តីណែនាំរបស់ក្រសួងកសិកម្មក៍ដូចជាមន្ត្រីរដ្ឋបាលជលផលដោយមិនធ្វើការនេសាទឧបករណ៍ណាដែលច្បាប់ស្តីពីជលផលបានធ្វើការហាមឃាត់ពីសេសរបាំងលបណរ៉ាវក្រឡាញឹកប្រវែងដែលវែងស្ទាក់ចាប់ត្រីគ្រប់ប្រភេទនិងធ្វើការនេសាទដោយឧបករណ៍នេសាទណាដែលច្បា់អនុញ្ញាតិនិងសូមចូលរួមធ្វើការទប់ស្កាត់ការនេសារដោយឧបករណ៍ខុសច្បាប់ដើម្បីការពានិរន្ត៍រភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយនិងត្រូវចូលរួមអនុវត្តគោលនយោបាយ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងនោះត្រូវធ្វើការអប់រុំណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយយល់ច្បាស់ស្តីពីច្បាប់ជលផលខណះដែលបទល្មើសនេសាទនៅតែកើតមាននៅក្នុងចំណុចខាងលើដែលធ្វើអោយស្ទះការចរាចរណ៍ត្រីមកផ្នែកខាងក្រោម ។ ក្នុងនោះផងដែរដែលប្រជានេសាទជាច្រើននាក់បានបើកកាណូតជាច្រើនគ្រឿងបានលើកគ្នាមកឡោមពទ្ធ័និងបានរារាំងកាណូតរបស់សមត្ថកិច្ចនិងសូមណូមពមិនអោយធ្វើការរុះរើរបាំងលបណរ៉ាវរបស់ពួគគាត់ដែលកំពង់ធ្វើសកម្មភាពដាក់នៅក្នុងចំណុចខាងលើក្នុងបឹងទន្លេសាប ។

ក្នុងនោះផងដែរតំណាងបងប្អូនប្រជានេសាទម្នាក់ឈ្មោះ ញ៉ែមសុផល រសនៅក្នុងភូមិកំពង់ចំឡងស្រុកកំពង់ស្វាយខេត្តកំពង់ធំបានលើកឡើងពីក្តីកង្វល់របស់គាត់ដោយបានលើកឡើងថាធ្វើការសំណូពដល់ថ្នាក់ដឹកនាំក្រសួងកសិកម្មក៍ដូចជាប្រមុខរាជរដ្ឋាភិបាលជួយធ្វើយ៉ាងណាសម្រួលដល់ពួកគាត់ក្នុងការនេសាទដា់ក់លបឡុកប្រវែងពី២០០ម៉ែត្រទៅ៥០០ម៉ែត្រពីព្រោះការនេសាទសព្វថ្ងៃមានការលំបាកខណះដែលការនេសាទមានកំរិតហើយការចាប់ត្រីក៍ពិបាក ៕ ជាវុត្ថា ថ្ងៃទី១៣វិច្ឆិការ២០១៧

IMG20171113101541

IMG20171113111916

IMG20171113111930

IMG20171113104520

Facebook Comments
Loading...