ក្លឹបArsenalសម្រេចទាមទារប្រាក់ចំនួន៣០លានផោនសម្រាប់ការលក់Ozilនៅខែមករាខាងមុខនេះ ប្រសិនបើក្លឹបMan Utd ពិតជាមានការចាប់អារម្មណ៍។ ក្លឹបកាំភ្លើងធំបានសម្រេចចិត្តទាំង ស្ទាក់ស្ទើរក្នុងការដាក់លក់កីឡាករOzil ប៉ុន្តែក៏គ្រាន់បើជាងការបាត់បង់គាត់ក្នុងការខ្ចីជើងដែរ នៅពេលដែលកីឡាកររូបនេះត្រូវផុតកុងត្រានៅដំណាច់ឆ្នាំនេះ។
ប៉ុន្តែលោកJose Mourinho ដែលគាំទ្រOzilយ៉ាងមុតមាំតាំងពីគាត់នៅធ្វើជាគ្រូបង្វឹកក្លឹបរៀលម៉ាឌ្រីត បានបង្ហាញពីចំណង់ចង់បានកីឡាករនេះយ៉ាងខ្លាំង។គាត់ទំនងជាទិញយកកីឡាករនេះនៅរដូវកាលទិញដូរកីឡាករនាពេលខាងមុខនេះ ជាមួយក្តីសង្ឃឹមថាOzilនឹងនាំយកMan Utdទៅកាន់ដល់វគ្គផ្តាច់ព្រ័ត្រជា មិនខាន៕
Facebook Comments
Loading...