យោងតាម The Sun បានឲ្យដឹងថា ទេសចរណ៍ជនជាតិអង់គ្លសេឈ្មោះ Daniel Dobon មកពីទីក្រុង Manchester អាចមានគ្រោះថ្នាក់ដល់អាយុជីវិត ក្រោយពីរូបគេថតរូបស្ទាយ៍លើកពីរ នៅពីក្បួនដង្ហែរយោធារបស់កូរ៉េខាងជើង។
Daniel ជាទេសចរណ៍ដ៏កំរម្នាក់ដែលអាចចូលទៅទស្សនាក្បួនដង្ហែរយោធារបស់កូរ៉េខាងជើងដោយមិនមានការហាមឃាត់អ្វីទាំងអស់។ Daniel បាននិយាយថា ការថតរូបយ៉ាងប្រថុយប្រថានបំផុតបែបនេះគឺ ចង់បង្ហាញពីការប្រឆាំងទៅនឹងរបបផ្តាច់ការរបស់លោក Kim ដែលធ្លាប់ឃុំឃាំងទេសចរណ៍អាមេរិចម្នាក់កាលពីឆ្នាំទៅ។
ការនិយាយរបស់ Daniel និងបង្ហាញពីរូបភាពបែបលេងសើចនេះ កំពុងធ្វើអោយកូរ៉េខាងជើងជាពិសេសលោក Kim Jong-un មានការខឹងសម្បារយ៉ាងខ្លាំងណាស់ហើយមើលទៅ៕
Facebook Comments
Loading...