ពួកភេរវកម្មISISវាយប្រហារ និងបំផ្ទុះក្នុងស្ថានីយទូរទស្សន៍នៃទីក្រុងកាប៊ុល

0
35356

ក្រុមខ្មាន់កាំភ្លើងនៃពួកភេរវកម្មISIS បានធ្វើការឡោមព័ន្ធវាយប្រហារដោយកាំភ្លើង និងមានការបំផ្ទុះគ្រាប់បែកផងទៅលើស្ថានីយទូរទស្សន៍ឯកជនមួយក្នុងទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្គានីស្ថាននៅថ្ងៃទី7 ខែវិច្ជិកា ឆ្នាំ2017 នេះតាមរបាយការណ៍បានអោយដឹងថា ពួកខ្មាន់កាំភ្លើងបានយកគ្រាប់បែកចងបំផ្ទុះខ្លោងទ្វារមុនបើកការវាយប្រហារដោយគ្រាប់កាំភ្លើង។ មិនទាន់មារការអះអាងពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយទេ គ្រាន់តែមានការបញ្ជាក់ថាអ្នកស្លាប់មានចំនួនច្រើន។ ពួកISIS បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ទូរទស្សន៍មួយនេះបានបញ្ឈប់ការផ្សាយក្នុងពេលមានការវាយប្រហារ ចំណែកកងកម្លាំងពិសេសរបស់រដ្ឋភិបាលត្រូវបានបញ្ជូនទៅទីនោះជាបន្ទាន់ដើម្បីដោះស្រាយស្ថានការណ៍៕

IMG_3232

Facebook Comments
Loading...