យោងតាមសារផ្លូវការរបស់ក្លឹបWest Ham បានប្រកាសហើយថា ៖ លោក Slaven Bilic នឹងមិនមែនជាគ្រូបង្វឹករបស់ក្លឹប West Ham ទៀតនោះទេ។ តាមសារព័ត៌មាន BBC អតីតអ្នកចាត់ការ Manchester United លោក David Moyes អាចនឹងមកកាន់តំណែងជាអ្នកចាត់ការក្លឹប West Ham ជំនួសលោក Bilic ដែលទើបតែត្រូវបានបណ្ដេញចេញ។
លោក Slaven Bilic ត្រូវបានក្លឹបអង់គ្លេស West Ham United ធ្វើការបណ្ដេញចេញជាផ្លូវការកាលពីអំបាញ់មិញនេះ បន្ទាប់ពីដឹកនាំក្រុមមួយនេះមិនទទួលបានជោគជ័យនៅដើមរដូវកាលថ្មីនេះ។
Facebook Comments
Loading...