អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំកំលាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យផ្ទះបណ្តែតទឹកនិងបែត្រីដែលបានលួចរុំកិលចេញពីទីតាំងចាស់ដែលបានកណត់

0
63003

កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំងលោក(ឈួចន្ទ័ឌឿន)បានធ្វើការជម្រុញដល់សមត្ថកិច្ចចម្រុះរបស់អាជ្ញាធខេត្តកំពង់ឆ្នាំងត្រូវធ្វើយ៉ាងណាពិនិត្យអោយបានត្រឹមត្រូវនៅផ្ទះបណ្តែតទឹកនិងបែត្រីប្រមាណជា១០០ត្រូវបានពួគគេបន្លំលួចបណ្តែតចុះមកខាងក្រោមខុសពីគោលដៅចាស់ដែលសមត្ថកិច្ចបានកំណត់ទាំងត្រោយខាងលិចនិងត្រោយខាងកើតដែលធ្វើអោយប៉ះពាល់ដល់សោភណ្ឌ៍ភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណះអនាមយ័និងបរិស្ថាន ។  អភិបាលខេត្តកំពង់ឆ្នាំងលោក(ឈួចន្ទ័ឌឿន)បានថ្លែងបែបនេះខណះដែលលោកចុះធ្វើការត្រួតពិនិត្យមើលផ្ទះបណ្តែតទឹកនិងបែត្រីមួយចំនួននៅចំណុចទន្លេស្ថិតក្នុងភូមិទី៧សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំងរួមនិងប្រធានមន្ទីបរិស្ថានខេត្តកំពង់ឆ្នាំងលោក(ពៅប៊ុនថន)និងស្នងការរងនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី(ប៉ុលវុទ្ធី)រួមនិងកំលាំងចម្រុះជាច្រើននាក់ផងដែរ  ។

ការចុះត្រួតពិនិត្យផ្ទះបណ្តែតទឹកនិងបែត្រីរបស់បងប្អូនវៀតណាមនិងបងប្អូនប្រជាពលរដ្ឋខ្មែរនេះបានធ្វើឡើងនៅចុងសប្តារ៍កន្លងទៅនៅចំណុចទីតាំងផ្ទះបណ្តែតទឹកស្ថិតក្នុងភូមីទី៧សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង ។ អភិបាលខេត្តកំពង់ឆ្នាំងលោក(ឈួចន្ទ័ឌឿន)បានបញ្ជាក់ថាបើក្នុងករណីម្ចាស់ផ្ទះទឹកនិងបែត្រីទាំងអស់នៅតែមិនគោរពអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធខេត្តនិងអាជ្ញាធមូលដ្ឋានក៍ដូចជាសមត្ថកិច្ចចម្រុះខណះដែលគេឃុបឃិតគ្នាលួចរុំកិលផ្លាស់ប្តូរខុសពីទីតាំងចាស់ដោយខ្លួនឯងគឺសមត្ថកិច្ចត្រូវអោយធ្វើការអូសចេញបើមានការតវ៉ាមិនព្រមធ្វើការបំលាស់ទីទៅកន្លែងរបស់ខ្លួនពីមុននោះទេសមត្ថកិច្ចធ្វើការអូសដោយខ្លួនឯងនិងមិនទទួលខុសត្រូវក្នុងការបាក់បែកឬខូចខាតនោះឡើយព្រោះទីតាំងទាំងអស់ខាងលើនេះសមត្ថកិច្ចបានធ្វើការកំណត់រួចរាល់អស់រួចហើយ ។ តំណាងបងប្អូនប្រជាពលរដ្ឋខ្មែរនិងវៀតណាមដែលមានមុខរបរចិញ្ចឹមត្រីនៅដងទន្លេផ្សារក្រោមឈ្មោះ(តឹករស)បានសំណូមពដល់លោកអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយពន្យាពេលដល់ពួគគាត់ផងព្រោះរដូវនេះទឹកហូរខ្លាំងនិងអាកាស់ធាតុភ្លៀងខ្យល់ព្យុះដែលធ្វើអោយពួគគាត់ពិបាកនិងរុំកិលផ្ទះបណ្តែតទឹកដែលមានបែត្រីនៅខាងក្រោមនិងខ្លះមានបែត្រីធំៗណាមួយខែនេះមានការថោយចុះថយឡើងធ្វើអោយត្រីលែងស៊ីនុយនិងបណ្តាលអោយងាប់ហើយថវិការទាំងងស់នេះគឺខ្ចីពីធនាគាឯកជនពួគគាត់មិនបានរឹងទទឹងនោះទេតែសូមអោយទឹកទន្លេឈប់ហូរពួគគាតនិងធ្វើការរុំកិលទៅខាងលើហើយពួគគាតចតនេះតាំងពីការបំលាស់ទីផ្ទះទឹកមកកន្លែងនេះតាំងពីគណះកម្មការរៀបចំច្រាំងទន្លេអោយបោះនៅកន្លែងនេះតាំង២០១៥មកម៉្លេះនិងមិនមានការលួចរំកិលនោះឡើយ ។

កន្លងមកអាជ្ញាធខេត្តនិងសមត្ថកិច្ចចម្រុះបានធ្វើការបំលាស់ទីផ្ទះបណ្តែតទឹកនិងបែត្រីនិងកន្លែងបញ្ចូលអាគុយនិងរោងធ្វើម៉ាស៊ីនរាប់ពាន់ចេញពីដងទន្លេផ្សារក្រោមភូមិកណ្តាលនិងភូមិចុងកោះសង្កាតផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងទៅកាន់ទីតាំងថ្មីដើម្បីរៀបចំធ្វើការអភិវឌ្ឍន៍ច្រាំងទន្លេផ្សាក្រោមដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាតអនាមយ័ល្អបរិស្ថានស្អាតនិងសម្រាប់ភ្ញៀវទេសចរណ៍ចូលមកកំសាន្តនិងចូលរួមបុណ្យទន្លេក្នុងខេត្តកំពង់ឆ្នាំនាពេលខាងមុខផងដែរ ៕សុក្ខារិន កំពង់ឆ្នាំង ថ្ងៃទី៥វិច្ឆិកា២០១៧  

IMG20171103091041

IMG20171103085941

IMG20171103090054

IMG20171103092152

IMG20171103092548

Facebook Comments
Loading...