កាលពីថ្ងៃអង្គារកន្លងទៅនេះតារាសម្តែងនាងHeather Lind បាននិយាយចោទប្រកាន់ថា លោកអតីតប្រធានាធិបតីអាមេរិកលោកGeorge H.W Bushដែលពេលនេះមានអាយុ៩៣ឆ្នាំប្លាយទៅហើយនោះថា បានលូកដៃស្ទាបគូថនាងពីកៅអីរុញរបស់គាត់។ នាងបាននិយាយថា ការលូកស្ទាបនេះបានកើតឡើង ក្នុងពេលថតរូបរួមគ្នាមួយដែលនៅពេលនោះលោកយាយBarbara Bushដែលជាប្រពន្ធរបស់គាត់ក៏នៅទីនោះដែរ ហើយលោកយាយបានឃើញច្បាស់ណាស់នូវសកម្មភាពប្រព្រឹត្តិរបស់លោកប្តីគាត់។ នាង Lindដែលមកដល់ពេលនេះមានវ័យ៣៤ឆ្នាំបាននិយាយថា រឿងហេតុនេះបានកើតឡើង៤ឆ្នាំកន្លងមកហើយនៅពេលដែលនាងកំពុងប្រើប្រាស់ឪកាសនេះដើម្បីផ្សព្វផ្សាយខ្សែភាពយន្តរបស់នាង។ ពេលនោះ អង្គរក្សរបស់លោកBushក៏បានណែនាំនាងថា កុំទៅឈរពីក្រោយក្បែរលោកខ្លាំងពេក តែនាងមិនបាន ចាប់អារម្មណ៍ទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មកដល់ថ្ងៃសុក្រម្សិលមិញនេះមានស្ត្រី៣នាក់ហើយ បានចេញមុខមកចោទប្រកាន់លោកBushពីករណីដូចគ្នានេះ៕
Facebook Comments
Loading...