តំណាងអាជីវករផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំនួន ១០ នាក់បានមកតវ៉ា នៅសាលាដំបូងខេត្តត្បូងឃ្មុំ​

0
56869

ត្បូងឃ្មុំ:តំណាងអាជីវករផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំនួន ១០ នាក់បាននាំគ្នាមកតវ៉ានៅមុខសាលាតំបូងខេត្តត្បូងឃ្មុំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៧ នៅមុខសាលាដំបូងខេត្តត្បូងឃ្មុំ ដោយសារតែលោក លី គឹមឡេង ប្រធានផ្សារ មេមត់បានប្ដឹងអាជីវករម្នាក់ឈ្មោះ នៅ សុខឃាង ភេទស្រី ជាអាជីវករលក់ ខោអាវនៅក្នុងផ្សារមេមត់ នៅពេលដែលលោកស្រី នៅ សុខឃាង យកលុយមកបង់ថ្លៃជួលតូបក្នុងផ្សារតម្លៃ ៤០០ $ នៅសាលាដំបូងខេត្តក៏មានតំណាងអាជីវករក្នុងផ្សារមេមត់ផ្សេងទៀតចំនួន ១០ នាក់បានមកតវ៉ាថា ពួកគាត់មិនព្រមបង់ថ្លៃជួលតូបក្នុងផ្សារមេមត់នេះទៅអោយលោក លី គឹមឡេង នេះទៀតទេ ។

បើតាមប្រភពពីលោកស្រី សូ សុគន្ធ ជាអាជីវករ លក់ដូរនៅក្នុងផ្សារមេមត់បានអោយដឹងថា លោកស្រីឈប់បង់ថ្លៃជួលតូបទៅអោយលោក លី គឹមឡេង ទៀតហើយព្រោះ ផ្សារនេះមិនមែនជាផ្សាររបស់លោក លី គឹមឡេង ទេ ជាផ្សាររបស់រដ្ឋទេ លោកស្រី សូ សុគន្ធ បានបន្តទៀតថា អាជីវករគាត់ចង់បង់ថ្លៃឈ្នួលតូបចំណូលចូលរដ្ឋដោយផ្ទាល់ គឺថាអាជីវករមិន ចង់អោយលោក លី គឹមឡេង ធ្វើអាជីវកម្មពីលើ ពួកគាត់ជាអាជីវករនោះទៀតទេ ។

បើតាមប្រភពពីលោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុកមេមត់ បានអោយដឹងថា រឿងប្ដឹងផ្តល់ចូលតុលាការជារឿងឯកជនផ្សេង តែបញ្ហាអាជីវករសំណូមពរថាចង់បង់ថ្លៃឈ្នួលតូបជូនរដ្ឋដោយផ្ទាល់នោះលោក អភិបាលស្រុកបានដាក់ឯកសារទៅឯកឧត្តមអភិបាលខេត្តហើយ តែលទ្ធផល យ៉ាងណានោះលោអភិបាលមិនទាន់ដឹងទេ ។

ភ្នាក់ងារយើងបានព្យាយាមទាក់ទងតាមទូរស័ព្ទ ទៅលោក លី គឹមឡេង ប្រធានផ្សារ មេមត់ជាច្រើនលើក ច្រើនសារដែរតែមិនទទួលទូរស័ព្ទ ។ ភ្នាក់ងារយើងបានព្យាយាមទាក់ទងតាមទូរសព្វទៅលោក ហៀង សុភ័ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តដែរតែមិនអាចទាក់ទងបានទេ ៕

IMG-20171025-WA0017_1508903983834

IMG-20171025-WA0014_1508903983994

IMG-20171025-WA0013_1508903984178

IMG-20171025-WA0012_1508903984123

Facebook Comments
Loading...