ខ្សែប្រយុទ្ធវ័យក្មេង Mbappe លើកពានរង្វាន់ Golden Boy សម្រាប់​កីឡាករ​​​ក្រោម​អាយុ​២១​ឆ្នាំ​

0
60204

ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានឈ្នះពាន Golden Boy សម្រាប់កីឡាករក្រោមអាយុ២១ឆ្នាំដែលលេងល្អជាងគេក្នុងតំបន់អឺរ៉ុប។ ទទួលបានសំឡេងឆ្នោតលើកីឡាករ Gabriel Jesus របស់ Manchester City , Ousmane Dembele របស់ Barcelona និង Gianluigi Donnarumma របស់ AC Milan។

ពាននេះមានការបោះឆ្នោតដោយអ្នកកាសែតពីជុំវិញពិភពលោក និងកាសែតអ៊ីតាលី Tuttosport ហើយការឈ្នះនេះត្រូវបានប្រកាសនៅថ្ងៃនេះតែម្ដង។ ដូច្នេះមានន័យថា Mbappe ត្រូវបានកត់ត្រាចូលក្នុងបញ្ជីឈ្មោះកីឡាករធ្លាប់ឈ្នះពាន Golden Boy ខណៈ Lionel Messi, Paul Pogba និង Isco សុទ្ធតែធ្លាប់បានពាននេះ៕

4231569391

Facebook Comments
Loading...