គ្រូជម្រើសជាតិ Leonardo ប្រកាសដើរចេញពីតំណែងពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

0
56765

កាលពីយប់មិញនេះ លោក Leonardo ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានប្រកាសដើរចេញពីតំណែងហើយ ក្រោយពីដឹកនាំក្រុមមិនទាន់បាន១ឆ្នាំផងនោះ។

លោក Leonardo បានសរសេរសារបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ «សូមអរគុណដល់អ្នកគាំទ្រកម្ពុជាចំពោះពេលវេលាដ៏អស្ចារ្យ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនទាំងអស់ដែលធ្វើអោយខ្ញុំមានឱកាសធ្វើការនៅទីនេះ (បុគ្គលិក មន្ត្រីរីរាជការ កីឡាករ អ្នកគ្រប់គ្រង និងគ្រូបង្វឹក)។ សូមអភ័យទោសចំពោះការមិនអាចផ្លាស់ប្តូរអ្វីមួយបាន។ ខ្ញុំសូមជូនពរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលបានការរីកចំរើន និងល្អបំផុត ហើយសូមអរគុណចំពោះឱកាសអោយខ្ញុំដើម្បីដឹកនាំបាល់ទាត់ក្រុមជំរើសជាតិកម្ពុជា  សូមអរគុណផងដែរអ្នកឧបត្ថម្ភ: Smart, SCG, Clear … នឹងអ្នកដ៏ទៃទៀត។ ខ្ញុំនឹងមិនភ្លេចអ្នកគាំទ្រកម្ពុជាទេ!!!។

ការប្រកាសដើរចេញពីក្រុមជ្រើសជាតិកម្ពុជានេះ សហព័ន្ធបាល់ទាត់កម្ពុជាក៏មិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការនៅឡើយ

22519501_1656755811043371_4156689294646119945_n

Facebook Comments
Loading...