ម៉ូតូបុកកង់ជ្រុលទៅបុករថយន្តបណ្តាលឲ្យរបួសធ្ងន់,ស្រាល2នាក់នៅស្រុកកៀនស្វាយ

0
20035

ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកកង់ពីក្រោយហើយជ្រុលទៅបុកជាមួយរថយន្តបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ ។ករណីនេះកើតឡើងកាលពីវេលាម៉ោង19និង10នាទីយប់ថ្ងៃទី18តុលាឆ្នាំ2017នៅលើកំណាត់ផ្លូវជាតិលេខ1ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ21.22ស្ថិតក្នុងភូមិចិនកោះ.ឃុំគគីរ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

2017-10-19-PHOTO-00000131

ប្រភពព៌តមានកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញភាគីម៉ូតូម៉ាកHONDA.DREAM125 ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ.1B.4611បើកបរដោយឈ្មោះចាន់.មករាភេទប្រុសអាយុ19ឆ្នាំមានទីលំនៅភូមិស្តៅកន្លែង2.ឃុំដីឥដ្ឋ.ស្រុកកៀនស្វាយបានបើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ។លុះមកដល់ចំណុចកើតហេតុខាងលើក៍ទៅបុកកង់ពីក្រោយបង្កឲ្យឈ្មោះរិទ្ធ.សុជាតាភេទស្រីអាយុ15ឆ្នាំមានទីលំនៅភូមិធំ.ឃុំភូមិធំ.ស្រុកកៀនស្វាយកំពុងតែជិះស្របទិសដៅគ្នារងរបួសស្រាលហើយម៉ូតូក៍បានជ្រុលចង្កូតទៅបុកជាមួយរថយន្តម៉ាកMITSUBISHI.PAJEROពណ៌ខៀវលាយទឹកប្រាក់ប្រភេទទេសចរណ៍ពាក់ផ្លាកលេខកណ្តាល.2A-3303ដែលកំពុងបើកបរបញ្ជ្រាស់ទិសគ្នា(ភ្នំពេញ.អ្នកលឿង)ចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត(ភ្នំពេញ)។រីឯនារីជិះកង់រងរបួសស្រាលត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់ ។ក្នុងហេតុការណ៌នោះមានបុរសម្នាក់ចេញមុខអះអាងថាជាឪពុករបស់តៃកុងរថយន្តដែលរត់គេចខ្លួនបានប្រាប់សមត្ថកិច្ចថារថយន្តនេះបើកបរដោយកូនគាត់ឈ្មាះទេព.សារ៉ាត់ភេទប្រុសអាយុ33ឆ្នាំមានទីលំនៅភូមិតារាប.ឃុំគគីរ.ស្រុកកៀនស្វាយ។

ក្រោយទទួលបានព៌តមានករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាមលោកវេង.កុសល់នាយប៉ុស្តិ៍គគីរក៍បានដឹកនាំកម្លាំងប៉ុស្តិ៍ចុះទៅធ្វើអន្តរាគមន៍ជួយសម្រួលចរាចរណ៍លើដងផ្លូវហើយបានរាយការណ៍បន្តទៅលោកអធិការស្រុកបញ្ជាឲ្យនគរបាលជំនាញចុះមកធ្វើការវាស់វែងចាត់ការតាមនីតិវិធី។

តាមការសន្និដ្ធានរបស់នគរបាលជំនាញករណីនេះគឺបណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះចាន់.មករា បើកបរធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន៕

2017-10-19-PHOTO-00000132

2017-10-19-PHOTO-00000134

Facebook Comments
Loading...