រថយន្តសាំយ៉ុងបង្កប់ឈើខុសច្បាប់នៅក្នុងរថយន្ត ត្រូវបានមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានបង្រ្កាប

0
22522

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧នេះ នៅលើដងផ្លូវជាតិលេខ76Aស្ថិតនៅក្នុងឃុំសែនមនោរម្យស្រុកអូររាំង ខេត្តមណ្ឌលគិរី មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឃាត់រថយន្តសាំយ៉ុងមួយគ្រឿង ធ្វើការឆែកឆេរក៏ប្រទះឃើញឈើប្រណិតបង្កប់នៅក្នុងរថយន្តជាច្រើនដុំ មន្រ្តីជំនាញបាននាំយកមករក្សាទុកនៅមន្ទីបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់។

ហើយរថយន្តសាំយ៉ុងខាងលើព័ណសំបកឳឡឹក ពាក់ស្លាកលេខៈភ្នំពេញ2W-9154 ដោយលួចបង្កប់ឈើប្រណិតប្រភេទឈើធ្នង់នៅក្នុងរថយន្ត ដឹកចេញពីក្នុងភូមិពូជ្រៃ ស្រុកពេជ្រាដា រត់លើកំណាត់ផ្លូវជាតិលេខ76Aឆ្ពោះយកទៅលក់អោយឈ្មួញនៅក្រៅខេត្ត ។

បើតាមការបញ្ជាក់ពីមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអោយដឹងថា ឈើប្រណិតដែលបង្កប់នៅក្នុងរថយន្តមានចំនួនុក្រំ៦ដុំ ស្មើរនឹង០មែត្រគិប១១១ ឈើធ្នង់៥៣ដុំស្មើរនឹង១មែត្រគិប០៧៤ ចំណែកអ្នកបើកបរដឹងខ្លួនមុនរត់គេចខ្លួនបាត់៕ ដោយ៖មនោរម្យ

IMG-20171019-WA0022

IMG-20171019-WA0001

IMG-20171019-WA0002

 

Facebook Comments
Loading...