ដោយសារតែការគិត បែបរវើររវាយ និងអគតិរបស់លោក ហេង សិទ្ធី ដែលបាននិយាយមូលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ ថ្នាក់ដឹកនាំក្នុងស្ថាប័នជាច្រើន ជាពិសេស ធ្វើអោយមហាជន មានការយល់ច្រលំ យ៉ាងខ្លាំង លើកិត្តិយស របស់អ្នកឧកញ៉ា ហ៊ុន តូ។ ដូច្នេះហើយ ដើម្បីការពារ ភាពស្អាតស្អំ របស់អ្នកដឹកនាំ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ប្រធានយុវជនបូជាការពារយុត្តិធម៌) ក៏បាសម្រេចចិត្ត សុំច្បាប់ការដ្ឋាន ដឹកនាំក្រុមការងារ ស្ដាត់ទៅជួប លោក ហេង សិទ្ធីនៅ សាំហ្គាពួរ ដើម្បីកាពារភាពស្អាតស្អំរបស់ អ្នកឧកញ៉ា ហ៊ុន តូ។ ក៏ប៉ុន្តែការទន្ទឹងរង់ចាំ និងការចំណាយពេល របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយក្រុមការងារ បានទទួលមកវិញ នូវការខកចិត្ត ខាតបង់ទាំងពេលវេលា ដោយសារតែ លោក ហេង សីទ្ធី មិនហ៊ាន អើតក្បាលបង្ហាញខ្លួន នាប្រទេសសិង្ហបុរីនោះទេ។
នៅលើទំព័រFacebook pageផ្លូវការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញការខកចិត្តចំពោះលោក ហេង សិទ្ធី ដែលមានចរិតកំសាកដោយមិនហ៊ានមកជួបនៅប្រទេសសិង្ហបុរីបន្ទាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារទៅចាំទទួលនៅទីនោះមកកម្ពុជា ដើម្បីតតាំង តាមផ្លូវច្បាប់ ករណីបុគ្គលរូបនេះ សរសេរបរិហារកេរ្តិ៍ លើអ្នកឧកញ៉ា ហ៊ុន តូ រួចរត់ចោលស្រុក។
អ្នកឧកញ៉ា បានបញ្ជាក់បែបនេះថា៖” លោកហេង សិទ្ធី មិនមានតម្លៃឲ្យខ្ញុំឆ្លើយតបទៀតទេ ហើយបងប្អូនក្រុមយុវជនយើង ត្រលប់ទៅវិញហើយ មិនបានជួប លោកហេង សិទ្ធី ទេ មកខាតជើង ខាតពេលវេលា ហេង សិទ្ធី អត់មកទេគាត់កុហក”។
អ្នកឧកញ៉ា បានបន្តដោយការឌឺដងថា តាមមើល លោក ហេង សិទ្ធី ប្រហែលអាកើតមានបញ្ហាសុខភាពផ្លូវចិត្តមិនប្រក្រតីហើយ បន្ទាប់ពីចោទប្រកាន់ អ្នកឧកញ៉ា ហ៊ុន តូ។
ដោយឡែកទាក់ទងការចោទប្រកាន់ពីអតីតឧកញ៉ា ហេង សិទ្ធី លើបញ្ហាមួយចំនួននោះ ត្រូវបាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ច្បាស់ៗថា ៖”ចំពោះអាជីវកម្មខ្ញុំត្រឹមលក់ផ្ទះតម្លៃទាបជូនអតិថិជន ទទួលស្គាល់ការសាងសង់យឺត។ តែខ្ញុំខិតខំធ្វើជារៀងរាល់ថ្ងៃ ក្នុងគម្រោងពេលនេះខ្ញុំសាងសង់បានដោះស្រាយ បញ្ចប់ 2541ផ្ទះ រួចរាល់100% ហើយផ្ទះមួយចំនួនទៀតក្រុមការងារបាននឹងកំពុងសាងសង់ជាបន្តបន្ទាប់។ នេះជាអ្វីដែលខ្ញុំត្រូវទទួលខុសត្រូវ “។
ចំពោះការចេញចូលក្រៅប្រទេស អ្នកឧកញ៉ាទៅបានធម្មតា តែគ្មានការងារចាំបាច់ត្រូវចំណាយលុយទៅទេ ហើយក៏ញុំគ្មានប៉ូលីសសាំងហ្គាពួរ ណាឃាត់នោះទេ។ ហើយខ្ញុំក៏មិនមានទោសទណ្ឌឧក្រិដ្ឋអ្វីដែរ។ ក្រុមយុវជនទាំងអស់គ្នាគឺគោរពស្រឡាញ់(អ្នកឧកញ៉ាហ៊ុន តូ )ទើប សុខចិត្តចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីការពារកិត្តិយសលោក។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ពាក្យចាក់ដោតធ្ងន់ៗទៅកាន់ ហេង សិទ្ធី ថា៖”ចំពោះខ្ញុំគ្មានទម្លាប់គិតចង់រត់ចោលប្រពន្ធកូនគ្រួសារនិង អតិថិជនរបស់ខ្ញុំទេ។សង្ឃឹមលោកហេង សិទ្ធី ឆាប់ជាសះស្បើយនៃជំងឺ រវើរវាយរបស់លោក ដើរផ្លូវត្រូវខិតខំកសាងអំពើល្អ។ ខ្ញុំចាត់ទុកថាបានជូនបងប្អូនក្រុមយុវជនមកស្គាល់ស្រុកគេម្ដងចុះ”។
សូមបញ្ជាក់ថា មួយរយះចុងក្រោយនេះ លោក ហេង សិទ្ធី តែងតែប្រឌិតនិងចែកចាយ នូវរឿងមិនពិតមួយចំនួននៅកម្ពុជា ហើយអ្វីដែលលោក ហេង សិទ្ធី លើកឡើងនោះ គឺបានប្រាសចាក នៃសេចក្តី ពិត នៅក្នុងប្រទេសទាំងស្រុង៕