ភ្នំពេញ ៖ ដោយទទួលបានការណែនាំពីលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះលោកមាស សំបូរ ប្រធានប្រជាការអារខណ្ឌបឹងកេងកង បាននាំយកអំណោយ និងថវិកាមួយចំនួនចុះសួរសុខទុក្ខលោកខន អតីតប្រជាការពារខណ្ឌព្រែកព្នៅ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងការចុះសួរសុខទុក្ខនេះ លោកមាស សំបូរ បាននាំយក ថវិការបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ចំនួន៥០ម៉ឺនរៀល អង្ក៥០គីឡូ មី២កេស ទឹកសុទ្ធចំនួន៥កេស ប្រគល់ជូនលោកខន អតីតប្រជាការពារធ្លាប់បំរើការជាមួយគ្នាក្នុងខណ្ឌព្រែកព្នៅ និងជូនពរឲ្យឆាប់ជាសះស្បើយ ដើម្បីបានមកបំពេញភារកិច្ចបំរើប្រជាពលរដ្ឋបន្តទៀត។
ក្នុងឱកាសនោះដែរ ភរិយារបស់គ្រួសារអ្នកជម្ងឺ បានលើកដៃសំពះអរគុណ ដល់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងមន្ត្រីក្រោឱវាទ ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក ពិសេសនៅពេលដែល ប្រជាពលរដ្ឋជួបការលំបាកនិងមានជម្ងឺបែបនេះ៕