មន្ដ្រីរាជការសា​លា​ខណ្ឌបឹងកេងកង រួមនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនទានមហាសាមគ្គីវត្តមហាមន្ត្រី

0
147

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាណ្ឌបឹងកេងកង និងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំងអភិបាលរងខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌបឹងកេងកង រួមនឹងប្រជាពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ និងចំណុះជើងវត្តជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនទានមហាសាមគ្គីវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅចុងវស្សាន្ដរដូវ រយៈពេល២៩ថ្ងៃគឺចាប់ពីថ្ងៃ ១រោជ ខែភទ្របុទ្ររហូតដល់ថ្ងៃពេញបូរមីខែកត្តិក ពុទ្ធបរិស័ទតែងប្រារព្ធធ្វើ​បុណ្យកឋិន​ទាន​វេរ ប្រគេនព្រះសង្ឃដែលបានបញ្ចប់ចំណាំព្រះវស្សាជារៀងរាល់ឆ្នាំហើយការធ្វើនេះ បើតាម​ពុទ្ធបញ្ញត្តិក្នុង១ឆ្នាំ វត្តនិមួយៗ ទទួលបានអង្គឋិនតែម្ដងប៉ុណ្ណោះ។ បុណ្យនេះមានក្លឹមសារ​សំ​ខាន់ សំរាប់ពុទ្ធសាសនិកជនជាអ្នកគោរពស្រឡាញ់ ទ្រទ្រង់ព្រះពុទ្ធសាសនា ដោយបាននាំ​មកនូវត្រៃចីវរជាប្រធាន អមដោយបរិក្ខាជាច្រើនទៀត ដែលជាប្រដាប់ ប្រើប្រាស់ក្នុងជីវភាពរ​បស់ព្រះសង្ឃ។

ក្រៅពីអត្ថន័យខាងលើពិធីបុណ្យនេះ ក៏ជាការបង្ហាញនូវទឹកចិត្តជ្រះថ្លា ក្នុងការបំពេញ​កុសល ប្រកបដោយ ជំនឿលើមាគ៌ាព្រះពុទ្ធសាសនា ហើយក៏ជាកាឆ្លុះបញ្ចាំងពី ការរួបរួម​សាមគ្គីគ្នា រវាងអាជ្ញាធរ មន្ដ្រីរាជការ ប្រជាពលរដ្ឋ ដែលមានព្រះសង្ឃផង ក្នុងការជួយទ្រ​ទ្រង់​និងលើកដំកើងដល់វិស័យ ព្រះពុទ្ធសាសនា ឲ្យបានថ្កុំថ្កើងរុងរឿង៕

 

Facebook Comments
Loading...