ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលបឋមសិក្សាសំរោងកណ្តាល បានធ្វើពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចែកប័ណ្ណសសើរដល់សិស្សពូកែចំនួន៣០នាក់ និងបានចែកសម្ភារៈសិក្សាជាច្រើន ព្រមទាំងអង្គរ១០បេរបស់លោកស៊ូ ស៊ីវុត្តា ដល់សាលាផងដែរ ហើយលោកប្រធានភូមិបាលខណ្ឌព្រែកព្នៅក៍បានសន្យាគៀងគររកសប្បុរសជនជួយឧប្បត្ថម្ភក្រាលការូឡាក្នុងបរិវេនសាលាចំនួន១៨០០ការ៉េ ដែលចំណាយថវិកាអស់៧៥៦០ដុល្លាផងដែរ។
បន្ទាប់ពីលោកស្រី សោម សត្ថារី ក្រុមប្រឹក្សាសង្កាត់សំរោង បានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ មក ព្រះធម្មវិសុទ្ធវង្ស អ៊ូ សុខអេង ព្រះចៅអធិការវត្តសុវណ្ណរាសីរតនារាម បានមានសង្ឃដិការថា ក្មួយៗត្រូវខិតខំប្រឹង ប្រែងរៀនសូត្រកុំភ្លេចខ្លួន ត្រូវសិក្សាពីដើមឆ្នាំទៅ ចាប់ពីថ្នាក់ដំបូងរហូត ដល់វិទ្យាល័យ និងបន្តទៅសាកលវិទ្យាល័យទៀតឲ្យបានគ្រប់គ្នា ដើម្បីមានចំណេះជួយខ្លួនឯងផង ជួយគ្រួសារផង និងជួយសង្គមជាតិផថដែរ។
ជាមួយគ្នានោះផងដែរលោកពេជ្រ ចាន់ណាត អនុប្រធានភូមិបាលខណ្ឌ តំណាងលោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ផ្តាំផ្ញើរដល់សិស្សានុសិស្ស ទាំងអស់ ចូលរៀនកុំគេចសាលា ព្រោះឪពុក ម្តាយ ខំណាស់ប្រលឹមចេញប្រលប់ចូលផ្ទះ រកថវិការដើម្បីឲ្យកូនរៀនសូត្រ ដូចនេះយើងត្រូវអាណិតដល់ពួកគាត់ផង ហើយត្រូវខិតខំថែរក្សាសុខភាព ធ្វើអនាម័យឱ្យបានល្អ ហើយក្មួយៗត្រូវធ្វើជាសិស្សល្អ កូនល្អ និងជៀសឲ្យឆ្ងាយពីអបាយមុខផ្សេងៗ ពិសេសត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។
គួរបញ្ជាក់ថា ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ក្នុងសាលាបឋមសិក្សាសំរោងកណ្តាល នេះផងដែរលោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានសន្យាគៀងគររកសប្បុរសជនឲ្យជួយឧប្បត្ថមក្រាលការូឡាក្នុងបរិវេនសាលាចំនួន១៨០០ការ៉េ ចំណាយថវិកាអស់៧៥៦០ដុល្លាផងដែរ៕