លោកស្រីសក់ ស៊ីថា ! បើបងប្អូនណាមានទុកលំបាកខ្វះខាត ដែលមិនអាចដោះស្រាយបាន អាចមករកគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោងបាន

0
171

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សចូលថ្មី នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះលោកស្រីសក់ ស៊ីថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានលើកឡើងថាមន្ត្រី និងក្រុមការងារ​សូមស្វាគមន៍ប្រជាពលរដ្ឋដែលមកពីខណ្ឌឬស្សីកែវ និងមកពីផ្សារតូចដែលបានផ្លាស់ទីលំនៅមករដ់នៅក្នុងសហគមន៍ភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បើបងប្អូនណាមានទុកលំបាកខ្វះខាតដែលមិនអាចដោះស្រាយបាន អាចមករកក្រុមការងាររបស់យើងបានពិសេសគឺមកស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង តែម្តងដែលអាចជួយបងប្អូនបាន។

លោកស្រីសក់ ស៊ីថា បន្តថា បងប្អូនដែលបានផ្លាស់ទីលំនៅមករស់នៅក្នុងសហគមន៍ភូមិសំរោងកណ្តាលត្រូវធ្វើប័ណ្ណសមាជិកបក្សទាំងអស់គ្នា នាំគ្នាទៅចុះឈ្មោះឲ្យបានគ្រប់គ្នា ដើម្បីចូលរួមទាំងអស់គ្នាត្រៀមលក្ខណៈឲ្យបានល្អឆ្ពោះទៅកាន់ការបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា នាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតសកល នាថ្ងៃខាងមុខ។

ជាចុងក្រោយលោកស្រី ក៍បានកោដសសើរដល់មន្ត្រីបក្សសង្កាត់ថាកន្លងមកធ្វើបានល្អហើយ ហើយយ៉ាងណាយើងត្រូវខិតខំបន្តទៀត ដើម្បីបម្រើ សំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ហើយត្រូវរួមសាមគ្គីគ្នា ការពារសមិទ្ធិផលទាំងឡាយរបស់គណៈបក្សប្រជាជន ឲ្យបានស្ថិតស្ថេរគង់វង្ស នៅជាអមតតរៀងទៅ។

ក្នុងនោះផងដែរលោក យិន​ អ៊ីម​ ប្រធាន​គណបក្ស​សង្កាត់​សំរោង​ បាន​លើកឡើងថា នេះជាការជួបគ្នាលើកទី១បន្ទាប់ពីបងប្អូនផ្លាស់ទីលំនៅមករស់នៅក្នុងសង្កាត់សំរោងយើង ហើយយើងនិងជួបគ្នាបន្តបន្ទាប់ទៀតព្រោះយើងទុកដូចជាម៉ែឪ បងប្អូន កូនក្មួយ និងគ្នាហើយ យើងត្រូវចេះស្រលាញ់គ្នា និងជួយគ្នាក្នុងគ្រាមានអាសន្នណាមួយ កុំប្រព្រឹត្តអំពើរដែលសង្គមស្អប់ខ្ពើមអោយសោះ។ ក្នុងនោះផងដែរប្រធាន​គណបក្ស​សង្កាត់​សំរោងបានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ អ្នកដែលមិនទាន់មានឈ្មោះចូលជាសមាជិកបក្ស ត្រូវត្រៀមយើងនិងប្រកាសបញ្ចូលនាពេលខាងមុខ។

គួរបញ្ជាក់ថា ពិធីសំណេះសំណាលជាមួយសមាជិក​បក្ស​ដែល​ចូល​ថ្មីនេះ​ចំនួន​១០៦ នាក់​  ស្រី​៥៣នាក់ ​និងបានចែកជូននូវអង្ករក្នុងម្នាក់ៗចំនួន១០គីឡូក្រាម មី១៥កញ្ចប់ ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប និងថវិកា១ម៉ឺនរៀលផងដែរ៕

 

Facebook Comments
Loading...