លោកស៊ូ ស៊ីវត្ថា ចុះពិនិត្យការងារក្នុងភូមិសាស្ត្រក្នុងសង្កាត់សំរោង និងជំរុញការងារការចុះបញ្ជីលក្ខណៈជាប្រព័ន្ធដោតឥតគិតថ្លៃចំនួន២ភូមិ

0
227

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះលោកស៊ូ ស៊ីវត្ថា ប្រធានការិយាល័យ រៀបចំដែនដីខណ្ឌព្រែកព្នៅ បានចុះពិនិត្យការងារក្នុងភូមិសាស្ត្រក្នុងសង្កាត់ សំរោងដែលមានការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិសំរោងត្បូង និងភូមិសំរោងកណ្តាល និងចូលរួមត្រួតពិនិត្យការធ្វើផ្លូវបេតុងនៅភូមិសំរោងជើង ផ្លូវចូលវត្តច័ន្ទបុរីវង្ស កាត់តាមផ្លូវបុរីសំរោង ផងដែរ។

ក្នុងការអញ្ជើញចុះទៅពិនិត្យមើលដំណើរការ នៃការចុះបញ្ជីលក្ខណជាប្រព័ន្ធ ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្នុងភូមិសំរោងត្បូង និងភូមិសំរោងកណ្តាល លោកស៊ូ ស៊ីវុត្ថា បានមានប្រសាសន៍ថា បើមានប្រជាពលរដ្ឋក្រុមការងារយើងពន្យល់យើយពួកគាត់មិនសូវយល់ ទុកមួយដុំទុកអោយមន្ត្រីជំនាញមកពន្យល់ ហើយការងារលោកចុះមកត្រួតពិន្ត្យការងារនេះគឺចង់ឲ្យសំអាតនិងខុសពីមុនៗដើម្បីធ្វើឲ្យត្រូវទាំងអស់គ្នា។

ក្នុងនោះជាក់ស្តែងមន្ត្រីការិយាល័យភូមិបាលខណ្ឌទាំងអស់កំពង់សស្រាក់សស្រាំទាំងទឹកមុខញញឹមរុះរាយរាក់ទាក់ បំរើសេវាជូនប្រជាពលរដ្ឋដោយមិនរើសមុខឡើយ។ ក្នុងនោះផងដែរលោកស៊ូ ស៊ីវុត្ថា បានអំពាវនាវដល់បងប្អូននៅទីជិតឆ្ថាយដែលបានទិញដីក្នុងសង្កាត់សំរោង ក្នុងខណ្ឌព្រែកព្នៅ សូមរុះរាន់មកទទួលសេវាធ្វើប័ណ្ណកម្មសិទ្ធដោយឥតគិតថ្លៃអោយបានគ្រប់ៗគ្នា។

បន្ទាប់មកទៀតលោកស៊ូ ស៊ីវុត្ថា បានចូលរួមត្រួតពិនិត្យការធ្វើផ្លូវបេតុងនៅភូមិសំរោងជើង ផ្លូវចូលវត្តច័ន្ទបុរីវង្ស កាត់តាមផ្លូវបុរីសំរោង មានការចូលរួមពីសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅ​អធិការវត្តច័ន្ទបុរីវង្ស នៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

Facebook Comments
Loading...