ជនក្រីក្រ ជរា ពិការ និង មានជម្ងឺ ចំនួន៤៩នាក់ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារដូវបិណ្ឌភ្ជុំនេះ

0
204

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ បឹងកេងកង ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បាននាំយក គ្រឿងឧបភោគ បរិភោគ រួមទាំង ថវិកា១ចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ ជនក្រីក្រ ជរា ពិការ និង មានជម្ងឺ ចំនួន៤៩នាក់ដែលបច្ចុប្បន្នកំពុងរស់នៅក្នុង សង្កាត់ទាំង ៧ ក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ អំណោយដែលត្រូវចែកជូននាពេលនោះ ក្នុងម្នាក់ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ទឹកស៊ីអ៊ីវ ១យួ និងថវិកា២ម៉ឺនរៀល។

អំណោយដែលផ្ដល់ជូននាពេលនេះ ធ្វើឡើងស្របពេល ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងប្រារព្ធពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដែលនេះគឺជា ប្រពៃណីដ៏ល្អ ជាវប្បធ៌មនៃការចែករំលែក ដែលជានជាតិខ្មែរមានតាំងពីយូរលង់ណាស់មកហើយ។

ក្នុងឱកាសផ្ដល់អំណោយជូន ប្រជាពលរដ្ឋនៅសាលាខណ្ឌ លោក សុខ សម្បត្តិ ប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានសម្ដែងទឹកចិត្ត អាណិតអាសូរ ចំពោះបងប្អូន ក្រីក្រ ពិការដែលជួបការលំបាកក្នុងជីវភាព ដោយបានលើកឡើងថា ក្នុងនាមប្រធានកាកបាទ ក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន តែងគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេស នៅពេលដែលបងប្អូន ជួបប្រទះនឹងគ្រោះទុរភិក្ស ផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះអគ្គីភ័យ ជាដើម ដើម្បីជួយសម្រាលការលំបាករបស់បងប្អូន ហើយសកម្មភាពមនុស្សធ៌មនេះធ្វើឡើង គ្រប់ទីកន្លែងទាំងនៅទីក្រុងនិងជនបទ មិនប្រកាន់និន្នាការនយោបាយ ឬព៌ណសម្បុរអី្វឡើយ។

ជាមួយនេះ លោក សុខ សម្បត្តិ បានណែនាំដល់មន្ដ្រីមូលដ្ឋាន ភូមិ សង្កាត់ ដែលនៅជាប់កៀកជាមួយប្រជាពលរដ្ឋ ត្រូវតាមដាន ពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំ ពេលបងប្អូនមានទុក្ខលំបាកខ្វះខាត ត្រូវរាយការណ៍ជាបន្ទាន់ មកអនុសាខាកាកបាទក្រហមខណ្ឌ ដើម្បីថ្នាក់ខណ្ឌ ជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា។ ម្យ៉ាងទៀត បងប្អូនប្រជាពលរដ្ឋក៍ដូច្នោះដែរ ពេលជួបបញ្ហាគ្រោះទុរភិក្ស ឬគ្រោះអាសន្នផ្សេងៗសូមរាយការមកភូមិ សង្កាត់ដែលនៅជិត បងប្អូន អាជ្ញាធររងចាំជួយបងប្អូនគ្រប់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ សម្បត្តិ បានលើកឡើងថា កន្លងមកនេះតាមការអំពាវនាវរបស់រាជ រដ្ឋាភិបាល មន្ដ្រីរាជការ ព្រមទាំង បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង បានចូលរួមឧបត្ថម្ភ ថវិកា ដល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព្រំដែនបានចំនួន ជាង៣០លានរៀល ដែលនេះបានបង្ហាញពីស្មារតី ឯកភាពជាតិ ជួយដល់ជាតិ ជួយរាជរដ្ឋាភិបាល។លោក បានសំណូមពរដល់ប្រជាពលរដ្ឋសូមបន្ដគាំទ្រដល់ការដ្ឋានព្រែកជីកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ព្រំដែនបន្ដទៀត ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិយើង៕

Facebook Comments
Loading...