តើកីឡាកររ៊ាហូមាសឈុត សេរីវ៉ាន់ថង អាចការពារខ្សែក្រវាត់បានទេជា​មួយកីឡាករឡុង ជិន ដែលទើបឡើងកូដឈ្នះស្តេចតុកកែធន់ វណ្ណា

0
253

ភ្នំពេញ ៖ កីឡាកររ៊ាហូមាសឈុត សេរីវ៉ាន់ថង បន្ទាប់ពីបាត់មុខពីសង្វៀនមួយរយៈមកឡើងប្រកួតលើទីមួយរបស់គេបានផ្តួលកីឡាករបរទេសឲ្យសន្លប់ ហើយបានដាក់ខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាមឲ្យកីឡាករឡុង ជិន ដែលទើបឡើងកូដដែលបានប្រកួតយកឈ្នះលើកីឡាករស្តេចតុកកែធន់ វណ្ណា ដណ្តើមយកនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសង្វៀនភីអិនអិន។

កីឡាករឈុត សេរីវ៉ាន់ថង បន្ទាប់ពីការប្រកួតក្រៅស្រុកចាញ់២លើកមកប្រជាប្រីយ៍របស់គេរៀងធ្លាក់ចុះបន្តិច តែយ៉ាងណាក្រោយបាត់មុខមួយរយៈមករូបគេបានឡើងប្រកួតលើកដំបូងបានផ្តួលកីឡាករបរទេសឲ្យសន្លប់ ហើយនៅចុងខែនេះវ៉ាន់ថង បានដាក់ខ្សែក្រវ៉ាត់ឲ្យកីឡាករឡុង ជិត ឡើងដណ្តើមយក។ ក្នុងឡុង ជិន បានផ្តាំទៅឈុត សេរីវ៉ាន់ថង ថាថ្ងៃប្រកួតខាងមុខនេះបញ្ចេញឲ្យអស់ពីសមត្ថភាពមកប្អូនព្រោះខ្សែក្រវាត់នេះប្អូនក៍ចង់ថែរក្សា បងក៍ចង់បានដូចនេះមានតែពឹងលើសមត្ថាពនោះទេ។

ក្នុងការជួបប្រកួតរវាងកីឡាករលំដាប់ប្រទេសទាំង២នាក់នេះ មានអ្នកគាំទ្រលើកឡើងផ្សេងៗគ្នា ដែលអ្នកខ្លះថា អ្នកលេងក្បាច់ឈុត សេរីវ៉ាន់ថង មានសង្ឃឹមឈ្នះច្រើនជាងឡុង ជិត ព្រោះគេល្អគ្រប់ក្បាច់ទាំងស្នៀតដៃ ជើង ជង្គង់ កែង គឺឡុង ជិន ចូលមិនចុះនោះឡើយ។ រីឯអ្នកខ្លះថា កុំមើលស្រាលកណ្តាប់ដៃ និងជង្គង់ឡុង ជិន អោយសោះព្រោះការវាយចេញមានសន្ទុះខ្លាំងបើវាយចូលគូប្រកួតហើយគឺដោយតាមដៃតែម្តង គឺពិបាកទប់ស្មារណីណាស់ ដូចនេះភាគរយចាញ់ឈ្នះគឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ដូចការប្រកួតជាមួយកីឡាករធន់ វណ្ណា ដែលល្បីខាងជង្គង់ ដល់ពេលជួបឡុង ជិន បែរជាចាញ់ជង្គង់ឡុងជិនទៅវិញ ដូចនេះមិនត្រូវមើលស្រាលគេបានឡើយ ដែលពាក្យចាស់ពោលថាបើប្រហេសបាត់ តែប្រយ័ត្នគង់។ ក្នុងនោះផងដែរអ្នកខ្លះមានជំនឿចិត្តលើឡុង ជិន ឈ្នះលើឈុត សេរីវ៉ាន់ថង ៦០ភាគរយដែលថាកីឡាករឡុងជិន គេជាកីឡាករជើងចាស់ដែលជួបអ្នកខ្លាំងគេកាន់តែខ្លាំង។ ចុះបងប្អូនប្រិយមិត្តគិតថារវាងអ្នកលេងក្បាច់ឈុត សេរីវ៉ាន់ថង និងកីឡាករជើងចាស់ឡុង ជិន នរណាជាអ្នកឈ្នះគ្រងខ្សែក្រវាត់នេះ សូមចូលរួមcomment និងShare តាមការគួរ៕

 

Facebook Comments
Loading...