បឺត សង្ឈឺម លើកឡើងថា ឈុត សេរីវ៉ាន់ថង បាត់មុខពីរខែ ខ្លាំងណាស់ គ្រាន់តែទាត់ខ្យល់ក៏កីឡាករបរទេសសន្លប់ដែរ

0
80

ភ្នំពេញ ៖ ពិតជាមិនសសើរមិនបានមែនកីឡាកររ៊ាហូមាសឈុត សេរីវ៉ាន់ថង ខានឡើងសង្វៀនប្រកួតប្រមាណជា២ខែវិលវិញជួបប្រកួតជាមួយកីឡាករបរទេស ទាត់ខុសក៍កីឡាករបរទេសសន្លប់ ក្នុងនោះកីឡាករបឺត សង្ឈឺម ថា ឈុតសេរីវ៉ាន់ថង បាត់មុខពីខែ ខ្លាំងណាស់ គ្រាន់តែទាត់ខ្យល់ក៏សន្លប់ដែរ ដែលការប្រកួតនេះត្រូវបានគេមើលឃើញថា កីឡាករបរទេសបម្រុងស៊ីឡាក់តែធ្វើមិនសមព្រោះចៅក្រម និងអ្នកទស្សនាផ្ទាល់មើលឃើញច្បាស់។

ក្នុងការប្រកួតរវាងកីឡាកររ៊ាហូមាសឈុត សេរីវ៉ាន់ថង កីឡាករសឺមុខាំមេដ មុខាម៉ាត់ចានូវ ដែលមានអ្នកវិភាគថា ឈុត សេរីវ៉ាន់ថង ខានប្រកួតយូមិនទាន់អាចបញ្ចេញស្នៀតបានដូចដើមនោះ បែរជាកាប្រកួតនេះបានត្រឹមតែ២ទឹកប៉ុណ្ណោះត្រូវបានកីឡាករបរទេសសឺមុខាំមេដ មុខាម៉ាត់ចានូវ ម្នាក់នេះស៊ីឡាក់ (ធ្វើសន្លប់) បើទោះជាលោកអាជ្ញាកណ្តាលរាប់ដល់ដប់ក៍មិនក្រោដដែរ ខណៈកីឡាកេឈុត សេរីវ៉ាន់ថង ទាត់ពីលើខុសក្បាលពេលដែលកីឡាករសឺមុខាំមេដ មុខាម៉ាត់ចានូវ អស់ជំហ៊លុតជង្គង់ ដែលត្រូវបានចៅក្រម និងអ្នកទស្សនា មើលឃើញថាមិនប្រក្រតី ហើយបើទោះជាចាក់វីដេអូយ៉ឺតៗជាច្រើនដងក៍មើលមិនឃើញថា កីឡាករកម្ពុជាទាត់ត្រូវនោះដែរ។

ការប្រកួតនេះក៍មានវត្តមានកីឡាករអ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម ទៅទស្សនា និងផ្តល់យុត្តិសាស្ត្រខ្លះៗផងដែរដល់កីឡាករឈុត សេរីវ៉ាន់ថង ដែលការប្រកួតមិនប្រករតីនេះបានបញ្ចប់កីឡាករបឺត សង្ឈឺម បានលើកឡើងថា ឈុត សេរីវ៉ាន់ថង បាត់មុខពីខែ ខ្លាំងណាស់ គ្រាន់តែទាត់ខ្យល់ក៏ដៃគូសន្លប់ដែរ។ ក្នុងនោះផងដែរអ្នកតាមដានកីឡាបានបញ្ចេញយោបល់ដែរថា អាចធ្វើអញ្ចឹងបានទៀតកម្រឃើញកីឡាករបរទេសស៊ីឡាក់ណាស់ ទើបតែឃើញកីឡាករសឺមុខាំមេដ មុខាម៉ាត់ចានូវ ម្នាក់នេះទេហើយធ្វើមិនសំថែមទៀតព្រោះកីឡាករយើងទាត់មិនត្រូវនោះទេ។

ចំណែកអ្នកខ្លះទៀតលើកឡើងថា សុំសសើរកីឡាករឈុត សេរីវ៉ាន់ថង មកវិញហើយបើទោះជាខានប្រកួតប្រមាណជា២ខែក៍ការប្រកួតនៅល្អ ទាំងស្នៀតកណ្តាប់ដៃ កែង ជង្គង់ ជើងទាត់នៅបញ្ចេញបានរស់រវើកទាំងអស់ ការប្រកួតនេះបើកុំតែកីឡាករសឺមុខាំមេដ មុខាម៉ាត់ចានូវ ធ្វើសន្លប់( ស៊ីឡាក់) ម្លេះពិតជាល្អមើលជាងនេះទៀតជាក់ជាមិនខាន។ ចុះបងប្អូនយល់យ៉ាងណាដែរការប្រកួតនេះ? សូមចូលរួមcomment និងShare តាមការគួរ៕

 

Facebook Comments
Loading...