កីឡាករ សុខ ធី និងលោកគ្រូឡោ សំណាង តវ៉ាមិនព្រមទទួលយកលទ្ធផល តែអ្នកគាំទ្រភាគច្រើនមើលឃើញថា សុខ ធី គឺជាអ្នកចាញ់

0
136

ប្រដាល់ ៖ តើការតវ៉ាមិនព្រមទទួលយកលទ្ធផលរបស់កីឡាករ សុខ ធី ហៅ កាកា និងលោកគ្រូឡោ សំណាង ក្នុងការប្រកួតរវាងកីឡាករមនុស្សឈើសុខ ធី ហៅកាកា និងកីឡាករពុទ្ធ សំបូរ អាចបានសម្រេចដូចកាលកូនសិស្សខ្លួនកីឡាកររិន ដេវិត និងកីឡាករធន់ អៀងឡៃ បានដែរឬយ៉ាងណា បើអ្នកគាំទ្រភាគច្រើនមើលឃើញថា កីឡាករសុខ ធី ជាអ្នកចាញ់ហើយនោះ ហើយឈប់ប្រើទម្លាប់ពេលដែលកូនសិស្សខ្លួនវ៉ៃចាញ់ឡាំប៉ាទៀតទៅ។
ការប្រកួតនេះកីឡាករ សុខ ធី ហៅ កាកា ព្រមទាំងលោកគ្រូ ឡោ សំណាង បានបង្ហាញការមិនពេញចិត្តនោះទេ ក្រោយកីឡាកររហ័សនាមមនុស្សឈើរូបនេះមិនអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមឡាន Ganzberg ។ សុខ ធី ហៅ កាកា បានឆ្លងផុតជុំទីមួយបន្ទាប់ពីចាប់គូប៉ះជាមួយកីឡាករ មាស ណាឃីម ហើយរូបគេក៏បានផ្តួលឲ្យ មាស ណាឃីម បោះបង់ចោលការប្រកួតនៅក្នុងទឹកទីពីរ រួចក៏បន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះជាមួយកីឡាករ ពុទ្ធ សំបូរ ។ លុះចូលមកដល់វគ្គនេះទាំង សុខ ធី ទាំង ពុទ្ធ សំបូរ បានតតាំងគ្នានៅលើសង្វៀនយ៉ាងស្វិតស្វាញរយៈពេល 03 ទឹកពេញ ជាលទ្ធផលចៅក្រមក៏ផ្តល់ជ័យជំនះទៅឲ្យកីឡាករ ពុទ្ធ សំបូរ ដោយឈ្នះពិន្ទុទៅលើ សុខ ធី ដល់ទៅ 4-1 ឯណោះ។ តាមរយៈលទ្ធផលនេះបានធ្វើឲ្យមនុស្សឈើ សុខ ធី ហៅ កាកា បានសម្តែងនូវការមិនពេញចិត្តក៏ដូចជាមិនអាចទទួលយកបាននោះទេ។ តាមរយៈវីដេអូសម្ភាសន៍ក្រោយចប់ការប្រកួតមួយ សុខ ធី ហៅ កាកា បានលើកឡើងថា ខ្លួនគាត់ផ្ទាល់មិនបានបន្ទោសកីឡាករប្រដាល់នោះទេដោយសារតែម្នាក់ៗគឺបានខំប្រឹងអស់ពីសមត្ថភាពហើយ ប៉ុន្តែអ្វីដែលខ្លួនបន្ទោសនិងមិនយល់នោះគឺការកាត់សេចក្តីរបស់ចៅក្រមដែលឲ្យរូបគេចាញ់ការប្រកួតមួយនេះ។ ចំណែកឯលោកគ្រូ ឡោ សំណាង វិញក៏បានលើកឡើងដូចគ្នាថា គាត់មិនកាន់ជើងកូនសិស្សរបស់គាត់ទេ ប៉ុន្តែគាត់ជឿជាក់ 100% ថា សុខ ធី គឺជាអ្នកឈ្នះ បើមិនជឿចាក់វីដេអូពិនិត្យមើលសាថ្មីទៅ ហើយអ្វីដែលលោកគ្រូ ឡោ សំណាង បន្ទោសខ្លាំងនោះគឺចៅក្រមដែលកាត់សេចក្តីក្នុងការប្រកួតនោះផ្ទាល់តែម្តង។ ក្រោយប្រកាសលទ្ធផលកីឡាករសុខ ធី ហាក់មិនពេញចិត្តដោយមិនបាននៅទទួលប្រាក់រង្វាន់ទេបើទោះជាខ្លួនមិនមានរបួសអ្វីដែលមិនអាចនៅទទួលក៍ដោយ គឺដោយលោកគ្រូឡើងទទួលជំនួស។
ចុះចំណែកមតិរបស់បងប្អូនវិញគិតថា តើការប្រកួតមួយនេះកីឡាករ សុខ ធី ហៅ កាកា សាកសមនិងចាញ់កីឡាករ ពុទ្ធ សំបូរ ដែរឫទេ ? សូមចូលរួមបញ្ចេញមតិដោយក្រមសីលធម៍នៅខាងក្រោមទាំងអស់គ្នាតាមការគួរ៕

Facebook Comments
Loading...