ប្រ​ធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង កោដសសើរលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកងដែលបានថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ

0
172

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងបឹងកេងកង នាព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក គឹម ឈុនអ៊ូ ប្រ​ធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានកោដសសើរដល់រដ្ឋបាលខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ក្នុងការថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ ពិសេសការគ្រប់គ្រងសភាពការដែលពួកអគតិមួយចំនួនតូចចង់ប្រមូលផ្តុំដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលហើយបានបរាជ័យកាលពីពេលថ្មីៗកន្លងមកនេះ។

លោកប្រធានក្រុមប្រឹក្សាបន្ថែមថា សភាពការប្រមាណបួនប្រាំថ្ងៃមកនេះ បើទប់ស្កាត់ពួកអគតិមិនបានទេច្បាស់ជាបង្កភាពវឹកវរមិនខាន ហើយការសង្កេតឃើញថា សម្លាំងសមត្ថកិច្ចក្នុងខណ្ឌបឹងកេងកងដឹកនាំដោយលោកសុខ សម្បត្តិ គឺត្រៀមរៀបចំកម្លាំងបានល្អ ទាំងយប់ទាំងថ្ងៃ ហើយក្នុងការរៀបចំ និងទប់ស្កាត់បានល្អនេះ គឺមិនបានមកពីការបួងសួងនោះទេគឺបានមកពីការចូលរួមទាំងកម្លាំងកាយចិត្តរបស់បងប្អូនយើងទើបបានទទួលផលល្អបែបនេះ។

ចំណែកលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានមានប្រសា​សន៍ថា ដោយទទួលបានគោលការណ៍ដឹកនាំពីគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ ជាពិសេសពីឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាពិសេសទៅទៀតនោះទទួលបានការដឹកនាំផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការងារទប់ស្កាត់ពួកជ្រុលនិយមចំនួនតូចដែលបង្កចលាចលចង់ប្រមូលផ្តុំដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ក្នុងនោះកម្លាំងខណ្ឌបឹងកេងកងយើងមានការចូលរួមពីមន្ត្រី និងកម្លាំងសមត្ថកិច្ចយើងគ្រប់ផ្នែក បានដាក់ចំនួន៤ទីតាំង ទើបយើងគ្រប់គ្រងសភាពការបានល្អ។

លោកបញ្ជាក់ថា បើទោះជាបច្ចប្បន្នសភាពការបានធូស្រាលហើយក្តី ក៍កម្លាំងយើងនៅតែបន្តធ្វើការចល័តទាំងយប់ទាំងថ្ងៃ ដើម្បីសុវត្ថិភាពសង្គម។ ហើយលោកក៏បានក្រើនរំឮកបន្ថែមដល់កងកម្លាំងទាំងអស់ បង្កើនស្មារតីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អបំផុត។

គួបញ្ជាក់ថា របៀបវិរៈក្នុងកិច្ចប្រជុំនេះមានចំនួន៨ ទី១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤។

២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤។

៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ទិសដៅការងារខែសីហា របស់ខណ្ឌបឹងកេងកង។

៤-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិក ប្រចាំខែកក្កដា របស់រដ្ឋបាលខណ្ឌបឹងកេងកង។

៥-ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការទទួលស្គាល់ ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មការរៀបចំគម្រោង របស់រដ្ឋបាលខណ្ឌបឹងកេងកង។

៦-ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេចស្តីពី គោលការណ៍ណែនាំផ្នែកនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌបឹងកេងកង។

៧-ពិនិត្យ និងអនុម័ត សេចក្តីព្រាង ប្រតិទិនការងារសម្រាបដំណើការកសាងផែនការអភិវឌ្ឍន៍ខណ្ឌ (២០២៥-២០២៩)។

៨-បញ្ហាផ្សេងៗ។

 

Facebook Comments
Loading...