លោក វរៈសេនីយ៍ឯក ភួង សុភី មេបញ្ជាការខណ្ឌ ប្រជុំត្រួតពិនិត្យសម្ភារៈ មធ្យោបាយគ្រឿងបំពាក់សំរាប់អន្តរាគមន៍លើកិច្ចការងារចំណុចខ្ពស់

0
241

ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក ភួង សុភី មេបញ្ជាការខណ្ឌបានដឹកនាំកម្លាំងក្រៅពីចុះសហការណ៏ជាមួយគណះបញ្ជាការឯកភាពតាមច្រកចូលរាជធានីទាំង០៦ នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ធ្វើការប្រជុំត្រួតពិនិត្យសម្ភារៈ មធ្យោបាយគ្រឿងបំពាក់សំរាប់អន្តរាគមន៍លើកិច្ចការងារចំណុចខ្ពស់។ ដើម្បីទប់ស្កាត់និងបង្ក្រាបជនអគតិមួយចំនួនតូចប៉ុនប៉ងធ្វើបដិវត្តព័ណ៍៕

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានត្រៀមខ្លួនរួចជាស្រេច និងប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដើម្បីតែផលប្រយោជន៍ខ្លួនឯង លាបពណ៌លើរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឲ្យមានការភាន់ច្រឡំ លើតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម៕

Facebook Comments
Loading...