មេឆានមកលើកនេះតើអាចស្តារដើមបានវិញរឺយ៉ាងណា? ឬក៍ប្រវត្តិសាស្ត្រនៅច្រំដែលចាញ់បីបួនប្រកួតជាប់គ្នា ដោយសារតែខុសតំណមគ្រូ

0
281

ប្រដាល់ ៖ បន្ទាប់ពិផ្លាត់ស្នៀតចាញ់ពីរបីប្រកួតជាប់គ្នាមក កីឡាករ​មានភាពអំណោយ​ខ្លាំង​ផ្នែកកាយសម្បទា និងឆាប់ទទួលបានការគាំទ្រភាពល្បីល្បាញនៅលើសង្វៀន និងក្នុងបណ្តាញសង្គមនោះ នី វីរ៉ាផា ហៅមេឆាន ត្រូវបានគេផ្គូផ្គងឲ្យជួបកីឡាករបរទេសម្នាក់ទៀតនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅលើសង្វៀន Town ហើយមេឆានមកលើកនេះតើអាចស្តារដើមបានវិញរឺយ៉ាងណា? ឬក៍ប្រវត្តិសាស្ត្រនៅច្រំដែលដូចបីបួនប្រកួតចុងក្រោយ ដោយសារតែខុសតំណមគ្រូ។

កីឡាករ នី វីរ៉ាផា ដែល​ត្រូវបានអ្នកគាំ​ទ្រដាក់​ឈ្មោះ​​ក្រៅ​ថា «មេឆាន» អាច​ដណ្តើម​បាន​ប្រជា​ប្រិយ​ភាព​លឿន​គួរសម តាម​រយៈឆន្ទៈ និង​ទឹក​ចិត្ត​ប្រកួតដ៏​អង់​អាច​របស់​ខ្លួន ដែល​តែ​ង​តែ​ចូល​វាយសម្រុក​ទៅលើ​គូប្រកួត ​ជាមួយការ​ប្រើ​កែង ជង្គង់ ទាត់ ជាពិសេស​គឺ​កណ្តាប់​ដៃតែម្តង។ ពេលនេះមានឈ្មោះឡើងសង្វៀនទៀតហើយបន្ទាប់ពី​អ្នក​ប្រយុទ្ធ​មានមាឌធំ ទម្ងន់ ​៦៥​ គីឡូក្រាម​រូប​នេះបានប្រកួតចាញ់កីឡាករបរទេសប្រមាណបីបួនប្រកួតចុងក្រោយមកជាប់ៗគ្នាមក។

​ប្រវត្តិប្រកួតរបស់កីឡាករ​ជើង​​ថ្មី មេឆាន បានប្រមាណជាង១០ប្រកួតប៉ុណ្ណោះឈ្នះច្រើនជាងចាញ់ដែលអាចដណ្តើមបានប្រជាប្រីយភាពខ្លាំងពីអ្នកគាំទ្រ តែភាពជោគជ័យបានមួយរយៈមកនេះត្រូវបានរលាយបាត់ទៅវិញដោយសារតែធ្វើខុសតំណមគ្រូ ដែលប្រកួតចាញ់ជាប់ៗគ្នាជាច្រើនលើកធ្វើឲ្យអ្នកទស្សនាមានការងខឿងឆ្ងល់ជាខ្លាំងថា មេឆាន បានល្បីសប្បាយជាមួយភាពជោគជ័យរបស់ខ្លួនហើយឈប់ហាត់ ឬក៍មានបញ្ហាអ្វីមួយ។ តែក្រោយមកត្រូវបានសាម៉ីខ្លួនបញ្ជាក់ថា ខ្លួនហូបសាច់ពិសាសធ្វើខុសតំណមគ្រូ ធ្វើឲ្យសុខភាពមិនសូវល្អ ទើបបានប្រកួតចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាកីឡាកររូបនេះបានសារភាពថា ការហ្វឹកហាត់បិទបាំងការពារខ្លួននៅស្ទើរនៅឡើយ តទៅខ្លួននិងបន្ថែមចំណុចត្រង់នេះឲ្យខ្លាំងជាងនេះដើម្បីកុំឲ្យដៃគូសន្លប់ដូច្នេះទៀត។

គួរបញ្ជាក់ថា សម្រាប់ការ​ទទួល​បានឱកាស​ប្រកួតមិត្ត​ភាព​អន្តរជាតិ ជា​លើកដំបូង នៅលើ​សង្វៀន​ថោន កាលពី​ថ្ងៃទី​១៤ ខែមីនា កន្លងមក​នេះ កីឡាករ នី វីរ៉ាផា ​បាន​វ៉ៃសម្រុក​រហូត​ធ្វើ​ឱ្យ​​​អ្នក​ប្រដាល់ Enrico De Witt អស់ខ្យល់ និងសុំចុះ​ចាញ់ នៅ​ចុងទឹក​ទី​១ ហើយជ័យជម្នះ​នេះ ហើយការប្រកួតឈ្នះលើកីឡាករបរទេសជាបន្តបន្ទាប់​ធ្វើ​ឱ្យ​ប្រជា​ប្រិយ​ភាព​របស់ មេឆាន ឡើងមួយ​កម្រិត​ទៀត។ តែកាបរាជ័យជាប់ៗគ្នាធ្វើឲ្យគេបាត់មុខមួយរយៈ ចាំមើលមកលើកនេះតើប្រវត្តិសាស្រ្តរបស់ នាយឆាន នឹងត្រូវបានកែប្រែឬជាប្រវត្តិសាស្ត្រច្រំដែល…? យ៉ាងណាសង្ឃឹមថាគាត់អាចកែប្រែបាននិងទទួលបានជ័យជំនះ

ទទួលបានការគាំទ្រឡើងវិញ។ តើបងប្អូនសង្ឃឹមលើមេឆេន ប៉ុន្មានភាគរយក្នុងការប្រកួតលើកនេះ សូមចូលរួមcomment និងShare តាមការគួរ៕

Facebook Comments
Loading...