ម៉ោង១២ ថ្ងៃត្រង់ ៥ សីហា ២០២៤ Full MV បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»  នឹងចេញជាផ្លូវការ

0
398

បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» របស់ផលិតកម្ម Galaxy Navatraដែលមានតារាចម្រៀងច្រៀងរួមគ្នាជាង100នាក់ និងយុវជនច្រៀងអមជាង 3,000 នាក់និងគ្រប់ ក្រសួងស្ថាប័នបានថត កាលពីពេលថ្មីៗ នៅល្ងាចថ្ងៃនេះ បានចេញវីឌីអូ Teaser  ហើយ តាមរយៈវីដេអូនោះ គឺពិតជាមានភាពទាក់ទាញជាខ្លាំង។ ជាមួយនឹង Teaser ផលិតកម្ម Galaxy Navatra ក៏បានប្រកាសថា MVផ្លូវការ របស់បទចម្រៀង ប្រវត្តិសាស្ត្រមួយបទនេះ នឹងចេញនៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ ពោលគឺចំថ្ងៃបើកការដ្ឋានជីកព្រែកនេះតែម្ដង។

ដូចដែលមហាជនបានជ្រាបហើយថា  កាលពីពេលថ្មីៗនេះ ផលិតកម្មGalaxy Navatra បានខិតខំផលិតបទចម្រៀង ប្រវត្តិសាស្ត្រ មួយបទយ៉ាងយកចិត្តទុកដាក់បំផុត នោះគឺ បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»ជុំវិញ ការផលិតចម្រៀងមួយបទនេះ បានទទួលការកោតសរសើរ ពីថ្នាក់ដឹកនាំ និងស្រទាប់មហាជនជាខ្លាំង។

MVមួយបទនេះត្រូវបានគេដឹងថា មានតារាចម្រៀងច្រៀងរួមគ្នាជាង100នាក់ និងយុវជនច្រៀងអមជាង 3,000 នាក់និងគ្រប់ក្រសួងស្ថាប័ន អាជីវករ កសិករ កម្មករកម្មការិនី និងប្រជាជនទូទៅបានច្រៀងរួមបញ្ចូលបង្ហាញពីការសាមគ្គីគាំទ្រ និងរំភើបយ៉ាងក្រៃលែងនៅក្នុងព្រឹត្តិការណ៍បើកការដ្ឋានអច្ឆរិយៈនេះ ។

បទចម្រៀងនេះផលិតឡើង ជាកម្រងឯកសារ ប្រវត្តិសាស្ត្រ ស្របពេលជាមួយនឹងការបើកការដ្ឋាន ប្រវត្តិសាស្ត្រ ព្រែកជីកហ្វូណនតេជោ។

បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»​ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកចុះដឹកនាំ ថតMVដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុត ។ បទចម្រៀងមួយបទនេះ គឺជាឯកសារសំខាន់មួយ រក្សាទុកក្មេងជំនាន់ក្រោយ បានឃើញ ទិដ្ឋភាព ដ៏អស្ចារ្យនៃ ការដ្ឋានអច្ឆរិយៈនិងភាពរីកចម្រើន គ្រប់វិស័យ ដែលគ្រប់យ៉ាងទាំងអស់នេះទទួលបានគឺដោយសារ៖

ដំណើរស្វែងរកសន្តិភាពរបស់សម្ដេចតេជោ និងឥស្សរជន គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមនិងការសាមគ្គីជាតិ ដ៏មហិមា។

បង្ហាញពី សមត្ថភាព ដ៏មានឥទ្ធិពល របស់សម្ដេចធិបតីជាគ្រាប់ពេជ្រនៃយុវជនជំនាន់ក្រោយ  គឺការ ការពារសន្តិភាព និងជំរុញការអភិវឌ្ឍគ្រប់វិស័យ។

ចង់ដឹងថា Full MV បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»អស្ចារ្យប៉ុណ្ណា សូមរងចាំទស្សនាទាំងអស់គ្នា ប៉ុន្តែបែបណាក្តី សូមទស្សនាវីឌីអូ Teaser  ជាមុនសិនទាំងអស់គ្នា។

https://www.facebook.com/share/v/rn78b1evsMCQ8mKG/?mibextid=qi2Omg

 

Facebook Comments
Loading...