រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ដែលមានរបៀបវារៈចំនួន១១

0
194

ភ្នំពេញ ៖ នៅព្រឹកទី០១ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌតំណាងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការចូលរួមពី -សមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ

-លោក-លោកស្រីអភិបាលរងខណ្ឌ -លោកនាយក-នាយករងរដ្ឋបាលខណ្ឌ

-តំណាងអធិការនគរបាលខណ្ឌ -តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ

-លោកប្រធានយោធាភូមិភាគពិសេសខណ្ឌ -ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ

-ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ-លោកប្រធានផ្សារទាំង២

របៀបវារៈកិច្ចប្រជុំមានដូចខាងក្រោមៈ

១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌបឹងកេងកង។

២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា និងទិសដៅខែកក្កដា ឆ្នាំ២០២៤  របស់ខណ្ឌបឹងកេងកង។

៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង។

៤-ពិនិត្យ និងអនុម័ត សេចក្តីព្រាងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៤។

៥-ពិនិត្យ និងអនុម័ត សេចក្តីព្រាង គណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤។

៦-ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពីការធ្វើនិយ័តកម្មថវិកាផ្ទៃក្នុង ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌ។

៧-ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការ រៀបចំដែនដី និងនគរូបនីយកម្ម ខណ្ឌបឹងកេងកង។

៨-ពិនិត្យ និងអនុម័ត សេចក្តីព្រាង ប្រតិទិនការងារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ ឆ្នាំ២០២៤។

៩-ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពីការកែសម្រួលក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ។

១០-ពិនិត្យ និងអនុម័តប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការប្តចាំខែឧសភា និងខែមិថុនា របស់រដ្ឋបាលខណ្ឌបឹងកេងកង។

១១-បញ្ហាផ្សេងៗ។

Facebook Comments
Loading...