ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ខឹងគេចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធគេ យកកាំ.ភ្លើ..ងទៅគំរាមកំហែងគេឯងដោយប្រើប្រាស់អាវុ.ធវែ.ងAk47 កាលពីវេលាម៉ោង ៧ និង៣២នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅ ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តែត្រូវកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅចាប់ឃាត់ខ្លួនបាន។
ជនសង្ស័យឈ្មោះសុខ មនោរម្យ ភេទប្រុស អាយុ37ឆ្នាំ ជនជាតិខ្មែរមុខរបរយោធា(កងកិត្តិយសត្រែទ័ព) បច្ចុប្បន្នរស់នៅផ្ទះលេខ68Cភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះតែ.ប្រុស ភេទប្រុស អាយុ37 ឆ្នាំជនជាតិខ្មែរមុខរបរលក់ត្រី បច្ចុប្បន្នរស់នៅផ្ទះលេខ32Gភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីវកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលយកកាំភ្លើងទៅគំរាមកំហែងគេឯងខាងលើ បានសារភាពថាកាលពីវេលាម៉ោង 19 និង32 ថ្ងៃទី17 ខែកក្កដា ឆ្នាំ2024 រូបគេយបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS 350ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171ដោយដាក់អាវុ.ធវែ.ងAK47មួយដើមក្នុងរថយន្ត ជិះទៅដល់ចំណុចយឿរត្រីថ្មី គល់ស្ពានព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក៏បានចុះពីលើរថយន្ត និងកាន់អាវុ.ធវែងAK47ចេញពីក្នុងរថយន្តផងដែរ ដើម្បីយកទៅគំរាមជនរងគ្រោះឈ្មោះតែ.ប្រុសនិងអ្នកជិតខាង។
ជនសង្ស័យរូបនេះបានបន្តទៀតថា មូលហេតុដែលរូបគេធ្វើបែបនេះ គឺដោយសារជនរងគ្រោះបានចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពរួចខ្លួនបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ពចំណែកអាវុ.ធវែ.ងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ ក្រោយមកត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅចាប់ឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕