ព្រឺរោម!! វីដេអូចម្រៀងប្រវត្តិសាស្ត្រ នៃកាបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលមានអ្នកច្រៀងរួមគ្នា ជាង៣០០០នាក់

0
845

ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំសិល្បករនិងក្រុមការងារចុះថត MV ចម្រៀងថ្មីដោយផ្ទាល់ប្រកបដោយគុណភាព ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុង MV ចម្រៀងនេះមានការចូលរួមច្រៀងរួមគ្នាដោយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូប ជាក់ស្តែងក្នុងថ្ងៃថត MV ចម្រៀង « ៥សីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ» គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញដឹកនាំថត MV ចម្រៀងដោយផ្ទាល់ ដើម្បីទទួលបាន MV ចម្រៀងថ្មីដែលល្អ ប្រកបដោយគុណភាពខ្ពស់ដើម្បីទុកជាប្រវត្តិសាស្រ្តដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករជាង ៣ពាន់នាក់ និងគ្រប់ស្ថាប័ន។ បើទោះបីជាការថត MV ចម្រៀងនេះត្រូវធ្វើឡើងភ្លាមៗ និងជួបនូវការឧបសគ្គបន្តិចបន្តួចក្តី ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងារ និង សិល្បករ ថតរហូតបញ្ចប់ដោយជោគជ័យ និងទទួលបាននូវសមិទ្ធិផលដ៏ល្អ ដើម្បីបង្ហាញមហាជន។

បើតាមគម្រោង MV ចម្រៀង ៥សីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ នឹងចេញជាផ្លូវការនៅក្នុងពេលឆាប់ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដោយក្នុង MV ចម្រៀងមួយបទនេះ បានច្រៀង និងរៀបរាប់ពីអត្ថប្រយោជន៍ក្នុងការជីក ព្រែកជីកហ្វូណនតេជោ ប្រកប​ដោយខ្លឹមសារ និងអត្ថន័យពិរោះរណ្តំចិត្ត ពេលស្តាប់ហើយ មហាជនកាន់តែស្គាល់ស្គាល់ពីព្រែកជីកនេះ។ សិល្បករសិល្បការិនីដែលបានចូលរួមច្រៀង និងសម្តែងក្នុង MV ចម្រៀងនេះ ម្នាក់ៗបានបង្ហាញអារម្មណ៍រីករាយ និងចូលរួមគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ ដែលគម្រោង ព្រែកជីកនេះ គឺជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់ កម្ពុជា តភ្ជាប់ពីផ្លូវទឹកសាបទៅកាន់ទឹកសមុទ្រ។

បច្ចុប្បន្ន វីដេបទ”ប្រាំសីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ” ក្រុមការងារផលិតកម្ម កំពុងតែមមាញឹក កាត់តយ៉ាងយកចិត្តទុកដាក់បំផុត។  MV ផ្លូវការនឹងបញ្ចេញ ឆាប់ៗខាងមុខនេះ ពោលគឺ មុនថ្ងៃ បើក ការដ្ឋានតែម្ដង៕

Facebook Comments
Loading...