រដ្ឋបាលខណ្ឌបឹងកេងកងប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យលើរបាយការណ៍ សង្ខេបអំពីវឌ្ឍនភាព បញ្ហាប្រឈម សំណើ សំណូមពរ រយៈពេល៣ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៣

0
267

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង ព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានអញ្ជើញ ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ ថ្នាក់ដឹកនាំការិយាល័យចំណុះ ចៅសង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធ១ចំនួនទៀត មក ប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យលើរបាយការណ៍ សង្ខេបអំពីវឌ្ឍនភាព បញ្ហាប្រឈម សំណើ សំណូមពរ រយៈពេល៣ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៣ របស់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ សម្រាប់ចូលរួមក្នុងដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងកិច្ចប្រជុំ តំណាងសង្កាត់ និង ការិយាល័យចំណុះ បានលើកឡើងពី វឌ្ឍនភាព បញ្ហាប្រឈម សំណើ សំណូមពរ ដែលបានបានកើតឡើងនិងជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀងខ្លួន ដើម្បីយកមកពីភាក្សានិង សូមឲ្យរដ្ឋបាលខណ្ឌជួយដោះស្រាយ។

ក្នុងឱកាសនោះលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានថ្លែងអំណរ គុណ ចំពោះសមាជិកសមាជិកា ទាំងអស់ដែលបាន ចូលរួមយ៉ាងសស្រាក់ សស្រាំ ក្នុងការបញ្ចេញមតិយោបល់ ទាក់ទងទៅលើរបាយការណ៍ សង្ខេបអំពីវឌ្ឍនភាព បញ្ហាប្រឈម សំណើ សំណូមពរ រយៈពេល៣ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ របស់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ សម្រាប់ចូលរួមក្នុងដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

លោក អភិបាលខណ្ឌបានបញ្ជាក់ថា ចំពោះ បញ្ហាប្រឈម សំណើ សំណូមពរ របស់សង្កាត់ ដែលបានស្នើមករដ្ឋបាលខណ្ឌឲ្យ ជួយដោះស្រាយ ចំនួន ១៥០បញ្ហា រដ្ឋបាលខណ្ឌបានដោះស្រាយ បានប្រមាណ១០០ បញ្ហា និង នៅសល់ប្រមាណ៥០ទៀតមិនទាន់ដោះស្រាយរួច។ ចំណែកបញ្ហាប្រឈម សំណើ សំណូម ពរ របស់រដ្ឋបាលខណ្ឌ ចំនួន ២៨បញ្ហា រដ្ឋបាលខណ្ឌ មានវិធានការដោះស្រាយ បានចំនួន១២ បញ្ហា និងនៅសល់ ចំនួន១៦បញ្ហាទៀត។  ចំពោះបញ្ហាប្រឈម សំណើរ សំណូមពរ របស់សង្កាត់ និងខណ្ឌដែលនៅសេសសល់ ពុំអាចសម្របសម្រួលដោះស្រាយបាន រដ្ឋបាលខណ្ឌនឹង រៀបចំជាបញ្ជីបញ្ហាប្រឈម វិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោក គឺម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានណែនាំដល់ រដ្ឋបាលសង្កាត់ ក្នុងកិច្ចប្រជុំ រដ្ឋបាលសង្កាត់ត្រូវពិនិត្យ ពិភាក្សាលើបញ្ហា ប្រឈមនានា និងសំណើ សំណូមពរ ពីគ្រប់ភាគីពាក់ព័ន្ធ ទៅតាមប្រធានបទដែលបានកំណត់ ព្រមទាំងខិតខំដាក់ចេញនូវវិធានការដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យអស់សទ្ធភាព។ បញ្ហាប្រឈមណា ដែលយើងពុំអាចដោះស្រាយបាន ត្រូវរៀបចំ បញ្ជីបញ្ហាប្រឈមទាំងនោះ ដើម្បីស្នើសុំធ្វើ អន្តរាគមន៍ដោះស្រាយពីរដ្ឋបាលរាជធានីភ្នំពេញពីក្រសួង ស្ថាប័ន ថ្នាក់ជាតិ ឆ្លើយតបទៅនឹង សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ៕

Facebook Comments
Loading...