សម្តេចធិបតី ហ៊ុន ម៉ាណែត ! ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំ កិត្តិយស ជីវភាព និងឱកាស របស់អតីតយុទ្ធជន នៅតែបន្តយកចិត្តទុកដាក់

0
284

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំ កិត្តិយស ជីវភាព និងឱកាស របស់ អតីតយុទ្ធជន នៅតែបន្តយកចិត្តទុកដាក់។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនលើការងារសំខាន់ៗចំនួន៣ គឺ កិត្តិយស ជីវភាព និងឱកាស ដើម្បីតបស្នងទៅដល់អតីតយុទ្ធជនគ្រប់ជំនាន់។ ព្រោះយើងមានមោទនភាពដែលយើងបានបង្កើតភូមិសន្តិភាព ដែលមានសុទ្ធតែអតីតយោធា នៃគ្រប់ភាគីជម្លោះ បានរស់នៅជាមួយគ្នាដោយសុខដុម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា រាជរដ្ឋាភិបាលបន្តគិតគូរលើការផ្ដល់ ឱកាសការរស់នៅរបស់អតីតយុទ្ធជន អាចចូលរួមនៅក្នុងសង្គម ចូលរួមផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំប្រទេស គឺរាជរដ្ឋាភិបាលនៅតែបន្តគិតគូរ និងយកចិត្តទុកដាក់ចំពោះជីវភាព និងសុខភាពរបស់អតីតយុទ្ធជន។

ក្នុងនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៍បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការងារពាជាតិ ពិនិត្យមើលលើការផ្ដល់ឱកាសដល់ អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ អតីតយុទ្ធជនឱ្យបានចូលរៀនជំនាញវិជ្ជាជីវៈក្នុងគោលនយោបាយអាទិភាព ១,៥ លាននាក់។ ហើយក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើសនាយ ទាហានពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ៕

Facebook Comments
Loading...