សម្តេចតេជោ ហ៊ុន សែន ! នៅពេលដែលខ្ញុំនឹកឃើញ ដល់រឿងរ៉ាវកាលពីថ្ងៃ២០មិថុនា១៩៧៧ទឹកភ្នែកខ្ញុំ តែងស្រក់ចុះមកជាប់មិនដាច់

0
245

ទោះពេលវេលាបានកន្លងហួសរយៈពេល ៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។

យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើងនាពេល ៤៥ឆ្នាំកន្លងមកនេះ?

យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូន

ប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ។

យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។

ចូលចងចាំថា គ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ៕

Facebook Comments
Loading...