បរទេស ៖ ដើម្បីកុំឱ្យមានភាពប្រេះឆាដ៏ធំ នៅក្នុងសង្គមអ៊ីស្រាអែល ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានមកប្រមូលផ្តុំគ្នានៅក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមានការបោះឆ្នោតថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំនួសនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ដែលជាថ្មីម្តងទៀតស្ថិតក្នុងតំណែងជាន់ខ្ពស់នៃក្រុមចម្រុះស្តាំនិយម នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល។
រដ្ឋាភិបាលបង្រួបបង្រួម ក្នុងសម័យសង្រ្គាម បានដកខ្លួនចេញចេញ កាលពីសប្តាហ៍មុន នៅពេលដែលអតីតឧត្តមសេនីយនិយមកណ្តាលពីររូបគឺបេនីហ្គាន(Benny Gantz) និងលោក ហ្កាឌី អ៊ីសេនកុត(Gadi Eisenkot) បានលាលែងពីដំណែង ដោយទុកឱ្យលោក Netanyahu ពឹងផ្អែកលើដៃគូស្តាំនិយមជ្រុល។ របៀបវារៈដ៏តានតឹងរបស់ពួកគេ បានបង្កឱ្យមានភាពប្រេះឆាដ៏ធំ នៅក្នុងសង្គមអ៊ីស្រាអែល ទោះបីជានៅមុនពេលការវាយលុករបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ដែលបានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សាក៏ដោយ។